រថភ្លើងពីរគ្រឿងបុកគ្នា​ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង​៣៥នាក់រងរបួស

//s5.kh1.co/e1/e1be8e50eed741c6d938e2ab333e4568c22ee41e.jpg
សង្គម

 ១៥-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យ៉ាងហោចណាស់​មានមនុស្សម្នាក់បានស្លាប់ និង ​ជាច្រើននាក់ផ្សេងទៀត​រងរបួស បន្ទាប់ឧបទ្ទេវហេតុរថភ្លើងបុករថភ្លើងនៅ​សាធារណរដ្ឋឆេក បានកើតឡើងជាលើកទី២

ប្រាក៖ ក្រុមអាជ្ញាធរសាធារណរដ្ឋឆេកបាន​រាយការណ៍ថា យ៉ាងហោចណាស់​មានមនុស្សម្នាក់បានស្លាប់ និង​ជាច្រើននាក់​ទៀត​រងរបួស បន្ទាប់ពីឧបទ្ទេវហេតុរថភ្លើងបុករថភ្លើងនៅ​សាធារណរដ្ឋឆេក បានកើតឡើងជាលើកទី២ ក្នុង​រយៈពេលមិនដល់មួយខែផង។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រោះថ្នាក់រថភ្លើងនេះ បានកើតឡើងជាលើកទី២ 
គ្រោះថ្នាក់រថភ្លើងនេះ បានកើតឡើងជាលើកទី២ 

ប្រភពខាងលើបន្តថា គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ក្បែរតំបន់ទីប្រជុំជន Ceski Brod ចម្ងាយ ៣៤គីឡូម៉ែត្រ ខាងកើត​រដ្ឋធានីប្រាក។ ​​ក្រោយហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ បាន​ចុះទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍​រហូតដល់យប់ជ្រៅ។

មនុស្ស ៣៥នាក់ បានរងរបួសធ្ងន់ស្រាល
មនុស្ស ៣៥នាក់ បានរងរបួសធ្ងន់ស្រាល

យោងតាមទីភ្នាក់ងារសារព័ត៌មាន CTK ក៏បានឱ្យដឹងដែរថា គ្រោះថ្នាក់រថភ្លើងនេះបានបណ្តាលឱ្យមនុស្ស ៣៥នាក់រងរបួស ដោយក្នុងចំណោមនោះមាន ២នាក់​របួសស្រាល និង៨នាក់​របួសធ្ងន់ ហើយចំណែកអ្នកបើករថភ្លើង​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

អ្នកបើករថភ្លើង​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
អ្នកបើករថភ្លើង​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

​គួររម្លឹកផងដែរថា កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ ក៏មានគ្រោះថ្នាក់រថភ្លើងដូចគ្នានេះដែរ ដែលបាន​កើតឡើងនៅភាគពាយព្យក្នុង​សាធារណរដ្ឋឆេក ក្បែរព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ២៤នាក់​រងរបួស៕

អ្នករងរបួសទាំងអស់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
អ្នករងរបួសទាំងអស់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T