រថភ្លើងពីរគ្រឿងបុកគ្នាពេញទំហឹង​ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២៤នាក់រងរបួស

//s5.kh1.co/88/88df7f9a3d8648462563b38b2bf9ca20390f8b5e.jpg
សង្គម

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្ស ២នាក់បានស្លាប់ និង ២៤នាក់បានរងរបួស ​បន្ទាប់ពីរថភ្លើងចំនួន ២គ្រឿងបានបុកគ្នាពេញទំហឹង នៅភាគពាយព្យ​សាធារណរដ្ឋឆេក ក្បែរព្រំដែនជាមួយប្រទេសអាល្លឺម៉ង់

ប្រាក៖ យ៉ាងហោចណាស់​មានមនុស្ស ២នាក់បានស្លាប់ និង ២៤នាក់​រងរបួស បន្ទាប់ពីរថភ្លើងចំនួន ២គ្រឿងបានបុកគ្នាពេញទំហឹង នៅភាគពាយព្យក្នុង​សាធារណរដ្ឋឆេក ក្បែរព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកជំនាញ កំពុងជួយសង្គ្រោះអ្នកជាប់នៅក្នុងរថភ្លើង
ក្រុមអ្នកជំនាញ កំពុងជួយសង្គ្រោះអ្នកជាប់នៅក្នុងរថភ្លើង

ប្រភពដដែល​បន្តថា ឧប្បត្តិហេតុនេះបានកើតឡើង​នៅវេលាម៉ោង ៣រសៀល ក្បែរពីស្ថានីយ៍ Pernink ដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រពីប្រទេសអាល្លឺម៉ង់។ ហើយបើយោងតាមអ្នកនាំពាក្យសេវាកម្មសង្គ្រោះក្នុងតំបន់បាននិយាយថា ចំនួនអ្នករងរបួសអាចនឹងកើនឡើងដល់ ៣០នាក់។

យ៉ាងហោចណាស់ មានមនុស្ស ២នាក់បានស្លាប់
យ៉ាងហោចណាស់ មានមនុស្ស ២នាក់បានស្លាប់

គួរជម្រាបផងដែរថា នៅក្នុងចំណោមអ្នកស្លាប់និងរបួស ដោយសារគ្រោះថ្នាក់រថភ្លើងនេះ ក៏មានជនជាតិអាល្លឺម៉ង់ដែរ។ ហើយបច្ចុប្បន្ន អ្នកដែលរងរបួសធ្ងន់ស្រាលទាំងអស់ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ រសៀល (ម៉ោងអាល្លឺម៉ង់)
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ រសៀល (ម៉ោងអាល្លឺម៉ង់)
បច្ចុប្បន្នអ្នករងគ្រោះទាំងអស់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
បច្ចុប្បន្នអ្នករងគ្រោះទាំងអស់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T