Barcelona ត្រៀមបញ្ចេញ ជម្រើសជាតិបារាំងម្នាក់នេះឲ្យក្រុមផ្សេងខ្ចីជើង ទន្ទឹមនឹង Arsenal កំពុងចង់បាន

//s5.kh1.co/21/21cea65fd43839468558e02d83169c6c83bde7b0.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Barcelona ត្រៀមបញ្ចេញកីឡាករ Umtiti ឲ្យក្រុមផ្សេងខ្ចីជើង ទន្ទឹមនឹង Arsenal កំពុងចង់បាន

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Barcelona បានត្រៀមរួចរាល់ ក្នុងការអនុញ្ញាតឲ្យគោលដៅរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Samuel Umtiti ចាកចេញ ក្នុងកិច្ចសន្យាខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Sport បានឲ្យដឹងថា រនាំងការពារសញ្ជាតិបារាំង មិនស្ថិតនៅក្នុងគម្រោងរបស់ Barca សម្រាប់រដូវកាលក្រោយៗនោះទេ។

   កីឡាករ Samuel Umtiti
   កីឡាករ Samuel Umtiti

អតីតខ្សែការពាររបស់ Lyon រូបនេះ បានចំណាយពេល៤ឆ្នាំមកហើយនៅកីឡដ្ឋាន Camp Nou ក្នុងនោះគេជួយក្លិបឈ្នះពាន La Liga បាន២ដង។ យ៉ាងណាមិញ ដោយសារបញ្ហារបួស ទើបធ្វើឲ្យ Umtiti មិនសូវជោគជ័យជាមួយ Barca ជាក់ស្ដែងគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សតំបន់កាតាឡាន់បាន៧៧ប្រកួត ក្នុងក្របខណ្ឌ La Liga បើធៀបក្នុងរយៈពេលដូចគ្នា Gerard Pique ចូលលេងបាន១២៤ប្រកួតឯណោះ។

   កីឡាករ Samuel Umtiti
   កីឡាករ Samuel Umtiti

ទន្ទឹមនឹងនេះ ក្លិប Arsenal ត្រូវបានគេរាយការណ៍មកថា ជាក្លិបដែលចាប់អារម្មណ៍ទៅលើ Umtiti ហើយច្បាស់ណាស់ថាពួកគេនឹងចូលចែចូវយករនាំងការពារវ័យ២៦ឆ្នាំរូបនេះ នៅពេល Barca បើកឲ្យខ្ចីជើង។

ដោយឡែកក្លិបបិសាចក្រហម Manchester United និង តោខៀវ Chelsea ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញ អនាគតរបស់ Umititi ជាមួយក្លិបផងដែរ៕

   កីឡាករ Samuel Umtiti
   កីឡាករ Samuel Umtiti
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T