នេះបានគេហៅថាអ្នកពូកែទាត់មែន! មានដែលឃើញ Nong O ទាត់កីឡាករជប៉ុនម្នាក់ សឹងតែខ្ទេចមួយចំហៀងខ្លួនទេ (មានវីដេអូ)

//s5.kh1.co/f1/f1857e5f73f31b315fd44abb4f0f2d76b2ef0281.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កីឡាករលេងទម្ងន់ជើង Nong O តែងតែធ្វើឲ្យដៃគូពិបាកទប់នឹងការទាត់របស់គេ

ភ្នំពេញ៖ កីឡាករ Nong O ជាកំពូលអ្នកប្រដាល់ដ៏ខ្លាំងម្នាក់នៅប្រទេសថៃ ដែលធ្លាប់ប្រកួតរហូតទៅដល់ ៣១៦ដង ចាញ់៥៤ដង និងស្មើ១ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nong O (ខៀវ)
កីឡាករ Nong O (ខៀវ)

កីឡាករវ័យ​៣៣ឆ្នាំរូបនេះ ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោករបស់សង្វៀន ONE ក្រោយការដណ្តើមបានកាលពីឆ្នាំ២០១៩។ ភាគច្រើនដៃគូរបស់ Nong O ពិបាកទប់ជាមួយនឹងកម្លាំងជើងដ៏ធ្ងន់របស់គេ សូម្បីតែស្តេចប្រដាល់ថៃ Seanchai ក៏ដោយ។

Nong O បង្គោលក្រហម
Nong O បង្គោលក្រហម

ថ្មីៗនេះ ONE បានបញ្ចេញវីដេអូ របស់ Nong O កាលពីប្រកួតជាមួយកីឡាករជប៉ុន Hiroaki Suzuki ដែលជាការប្រកួតការពារខ្សែក្រវ៉ាត់ ដោយបានប្រើរន្ទះជើងរបស់ខ្លួន មិនក្រោម៥០ដង ទាត់ធ្វើឲ្យកីឡាកររូបនេះមានរបួសមួយចំហៀងខ្លួនជាខ្លាំង ទោះបីជា Hiroaki ​ព្យាយាមចូលវាយកណ្តាប់ដៃក៏ដោយ។

ស្នាមរបស់កីឡាករជប៉ុន ដែល Nong O បានទាត់
ស្នាមរបស់កីឡាករជប៉ុន ដែល Nong O បានទាត់

គេឃើញមានស្នាមបែកឈាមចេញពីមួយចំហៀងឆ្អឹងជំនីខាងឆ្វេងរបស់កីឡាជប៉ុនរូបនេះ ទស្សនាទៅគួរឲ្យព្រឺព្រួចមិនធម្មតា៕ 

ចង់ឃើញកម្លាំងជើងរបស់ Nong O ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ ONE Championship
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T