មិនសរសើរមិនបាន! តារាស្រីល្បី៥ រូបនេះ មិនត្រឹមជោគជ័យក្នុងវិស័យសិល្បៈទេ តែក៏កាក់កបខ្លាំងលើរឿងនេះទៀត

//s5.kh1.co/1f/1f0fbf37abe03e239869c472196b472682fdda20.gif
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រីល្បី ៥រូប ជោគជ័យខ្លាំងក្នុងមុខជំនួញ

ភ្នំពេញ៖​ បច្ចុប្បន្ននេះតារាសម្តែង និងតារាចម្រៀងជាច្រើន មិនត្រឹមតែមានភាពជោគជ័យក្នុងវិស័យសិល្បៈទេ។ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា មានតារាល្បីៗជាច្រើនបានពង្រីកមុខរបររបស់ខ្លួន និងបានបោះទុនលើវិស័យជំនួញដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពេជ្រ សោភា

កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា មិនត្រឹមតែជោគជ័យតែវិស័យចម្រៀងមួយមុខទេ។ ថ្មីៗនេះ អ្នកនាង បានបោះទុននាំយកផលិតផលថែរក្សាសម្រស់មកពីប្រទេស កូរ៉េមានដូចជា ផលិតផលព្យាបាលស្បែកមុខ ម៉ាសបិទមុខ និងផលិតផលថែសម្រស់ជាច្រើនទៀត។

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា

២. សុខ ពិសី

ចំណែកឯ កញ្ញា សុខ ពិសី តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ និងជាម្ចាស់បទកំពុងពេញនិយម “យប់នេះ ខ្ញុំ Sad” ក៏កាកកប់មិនធម្មតាដែរ ដោយនាងបានបោះទុនក្នុងការនាំយកនូវផលិតផលជំនួយសម្រស់ប្រភេទខូឡាជេន ដែលមានឈ្មោះថា Gimmick Collagen ។

កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី

3. ម៉ាក សែនសូនីតា

ទោះបីជាមួយរយៈនេះ ម៉ាក សែនសូនីតា ស្ងាត់ពីការថតខ្សែភាពយន្តថ្មី ដោយសារជាប់កំពុងតែជាប់ពពោះកូនដំបូង ប៉ុន្តែមុខជំនួញរបស់អ្នកនាងនៅតែដំណើរបានរលូនទៅមុខជានិច្ច។ គួរបញ្ជាក់ផងដែរថា ម៉ាក សែនសូនីតា បាននាំយក Gluta9 ដែលជាផលិតផល ជំនួយសម្រស់ឲ្យក្មេងជាង វ័យ។

អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា

៤. ហ៊ិន ច័ន្ទនីរ័ត្ន

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជាពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំបុស្តិ៍ទូរទស្សន៍បាយ័នទេ​។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយកន្លែង ដែលមានឈ្មោះថា Eight Collection។ ហើយប៉ុន្មានខែចុងក្រោយនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏ជាម្ចាស់ប្រេនផលិត ផលថែសម្រស់ និងគ្រឿងសម្អាងមួយដែលកំពុងល្បីនៅកម្ពុជាផងដែរ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

៥. ស៊ិន យូប៊ីន

តារាសម្តែង និងពិធីការិនី កញ្ញា ស៊ិន យូប៊ីន ជាតារាសម្តែងដែលមានរូបសម្រស់ក្មេង គួរឲ្យស្រលាញ់ និងមានប្រជាប្រិយភាពខ្លាំង។ មួយរយៈចុងក្រោយនេះសង្កេតឃើញថា យូប៊ីន មិនសូវបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក៏ពិតមែន ប៉ុន្តែស្ងាត់ៗ យូប៊ីន លេចមុខនាំចូលនូវជំនួយថ្មីខុសពីសិល្បៈការិនីផ្សេងៗ គឺ យូប៊ីន​ បាននាំយកនូវតែគុជដ៏ល្បីដែលមានឈ្មោះថា Fire Tiger។ ក្នុងនោះផងដែរ យូប៊ីន បាននិយាយថា បើសិនមានការគាំទ្រខ្លាំង យូប៊ីន នឹងគ្រោងបើកសាខាបន្តបន្ទាប់ផងដែរ៕

កញ្ញា ស៊ិន យូប៊ីន
កញ្ញា ស៊ិន យូប៊ីន
ពេជ្រ សោភាសុខ ពិសីហ៊ិន ច័ន្ទនីរ័ត្នម៉ាក សែនសូនីតាស៊ីន យូប៊ីន
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T