ឡូយមែនទែន! ធ្លាប់តែឃើញទីលានប្រណាំងឡានស្រុកគេ ពេលនេះទីលានប្រណាំងឡានមាននៅខ្មែរហើយ

//s5.kh1.co/ae/aef26c97fcb3cf650ab9354e0893a894aeeb46c3.gif
យល់ដឹង

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទីលានប្រណាំងឡានដំបូងគេបង្អស់ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា

កំពង់ស្ពឺ៖ ថ្មីៗនេះទីលានប្រណាំងឡានដំបូងគេបង្អស់ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា បានលេចឡើងនៅក្នុងខេត្តកំពង់ស្ពឺ។ “Yamamoto Circuit” ជាកន្លែងកម្សាន្តមួយ ដែលមានសេវាកម្ម Go-Kart ប៉ុន្តែសម្រាប់អ្នកមិនធ្លាប់ជិះ ក៏អាចជិះលេងបានដែរ ព្រោះនៅទីនោះមានអ្នកចាំពន្យល់យ៉ាង យកចិត្តទុកដាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុនៗធ្លាប់គិតថា បើបានទៅលេងស្រុកគេនឹងទៅជិះឡានប្រណាំង ប៉ុន្តែពេលនេះមាននៅស្រុកយើងហើយ ឡានថ្មីៗច្រើនគ្រឿង ទីលានធំទូលាយងាយស្រួលបើកប្រណាំងយ៉ាងសប្បាយរីករាយ រីឯទេសភាពជុំវិញព័ទ្ធទៅដោយភ្នំដ៏ខៀវស្រងាត់។

ចង់ដឹងអត់ថា ទីតាំងទីលានប្រណាំងឡាននេះនៅឯណា? គឺមានទីតាំងស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើធ្វើដំណើរតាមផ្លូវជាតិលេខ៤ គិតជាចម្ងាយប្រហែល ៤០គម ពីរង្វង់មូលចោមចៅ (ហួសផ្សារព្រៃផ្តៅបន្តិច រួចមានផ្លូវបត់នៅខាងឆ្វេងដៃ)។

គួរបញ្ជាក់ផងដែរថា ក្រៅពី Go-Kart ប្រណាំងឡាន តំបន់កសិទេសចរណ៍មួយនេះក៏មានដូចជាសួនសត្វ ហាងកាហ្វេ ភោជនីយដ្ឋាន និងកញ្ចុះសម្រាប់អង្គុយលេងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=650,h=434,q=100/f1/f1385f459e3059aaf1fd9dd5c741b004a42daa4c.jpg
https://s5.kh1.co/__image/w=650,h=366,q=100/06/0668c0785b63407da270dace9a71f8a015ad7e8f.jpg
https://s5.kh1.co/__image/w=650,h=366,q=100/41/41df7ac3baa9e6128badbe81afcad4b7c3dc1b96.jpg
https://s5.kh1.co/__image/w=650,h=366,q=100/d7/d75d7c2db2f776fc5e4a91be017e349b7581cb82.jpg
https://s5.kh1.co/__image/w=650,h=487,q=100/f3/f3433c3ca38f05bd46c20fdf8fc567b5727d1573.jpg
https://s5.kh1.co/__image/w=650,h=488,q=100/e8/e884e4706679dadd1b792654630b22519f0117ee.jpg
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T