ស្ត្រីម្នាក់ រៀបការជាមួយកូនចុងវ័យ២០ឆ្នាំ ក្រោយពីចិញ្ចឹមបីបាច់តាំងពីវ័យ៧ឆ្នាំ និងលែងលះជាមួយប្ដី

//s5.kh1.co/a2/a293ba5b54bb32e9b5def61d8ba13e0a8c1cf70e.jpg
សង្គម

 ១៥-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មានឈ្មោះថា Marina Balmasheva វ័យ៣៥ឆ្នាំ មកពីតំបន់ Krasnodar Krai ក្នុងប្រទេសរុស្សុី បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសចុងវ័យ២០ឆ្នាំ ក្រោយពីចិញ្ចឹមបីបាច់តាំងពីវ័យ៧ឆ្នាំម​កម៉្លេះ។

រុស្សុី៖ កាលពីសប្ដាហ៍មុននេះ ស្ត្រីម្នាក់មានឈ្មោះថា Marina Balmasheva វ័យ៣៥ឆ្នាំ មកពីតំបន់ Krasnodar Krai ក្នុងប្រទេសរុស្សុី បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសចុងវ័យ២០ឆ្នាំ ក្រោយពីចិញ្ចឹមបីបាច់តាំងពីវ័យ៧ឆ្នាំម​កម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ អ្នកស្រី Marina ជាអ្នកល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គមអុីនស្ដារក្រាម ដែលមាន Follower រហូតដល់ទៅជាង៤២០,០០០នាក់ឯណោះ ដោយសារតែការសម្រកទម្ងន់របស់អ្នកស្រី ធ្វើឲ្យគេឯងស្ងើបសរសើរគ្រប់គ្នា។ ហើយអ្នកស្រីបានរួមរស់ជាមួយអតីតស្វាមីវ័យ៤៥ឆ្នាំ ព្រមទាំងកូនប្រុសចុងអស់រយៈពេលជាង១០ឆ្នាំមកហើយ។

ក្រោយពីលែងលះជាមួយនឹងស្វាមីរួមក អ្នកស្រីក៏បានរកឃើញនូវសេចក្ដីស្នេហាថ្មីមួយ ជាមួយនឹងកូនប្រុសចុងតែម្ដង។ អ្នកស្រី បានទៅការិយាល័យដើម្បីចុះសំបុត្រអាពាពិពាហ៍ជាមួយកូនប្រុសចុង ហើយបន្ទាប់មកទៀតក៏ រៀបចំពិធីអាពាហ៍ពិពាហ៍តូចមួយនៅភោជនីយដ្ឋាន ដែលមានភ្ញៀវចូលរួមយ៉ាងច្រើនផងដែរ។

អ្នកស្រី Marina បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសចុងបែបនេះ គឺមិនមានការប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងនរណាម្នាក់ឡើយ ក្នុងចំណោមពួកគេទាំងបីនាក់។

យ៉ាងណាមិញ ឥឡូវនេះ អ្នកស្រី Marina កំពុងរួមរស់ជាមួយកូនប្រុសចុងយ៉ាងមានសេចក្ដីសុខ បើទោះជាមានមតិរិះគន់យ៉ាងណាក៏ដោយ។ ហើយអ្នកស្រី ក៏គ្រោងនឹងមានផ្ទៃពោះឆាប់ៗ និងចង់ផ្លាស់ទៅរស់នៅក្នុងទីក្រុងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកស្រី Marina និងអតីតស្វាមី
  អ្នកស្រី Marina និងអតីតស្វាមី
  អ្នកស្រី Marina ព្រមទាំងកូនប្រុសចុង កាលប៉ុន្មានឆ្មាំមុន និងបច្ចុប្បន្ន
  អ្នកស្រី Marina ព្រមទាំងកូនប្រុសចុង កាលប៉ុន្មានឆ្មាំមុន និងបច្ចុប្បន្ន
  អ្នកស្រី Marina និងកូនប្រុសចុងនៅការិយាល័យចុះសំបុត្រអាពាពិពាហ៍

  អ្នកស្រី Marina និងកូនប្រុសចុងនៅថ្ងៃអាពាហ៍ពិពាហ៍
  អ្នកស្រី Marina និងកូនប្រុសចុងនៅថ្ងៃអាពាហ៍ពិពាហ៍
  អ្នកស្រី Marina និងកូនប្រុសចុង
  អ្នកស្រី Marina និងកូនប្រុសចុង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T