ចុមយក្ស! ស្ងាត់ៗ Bayern មកលួចចាប់ចិត្តលើកីឡាករតម្លៃថ្លៃរបស់ Spurs ម្នាក់នេះ

//s5.kh1.co/7d/7d27449bd6c81dd755edf86e64cb6ac1283f249a.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ Bayern មកលួចចាប់ចិត្តលើកីឡាករតម្លៃថ្លៃរបស់ Spurs កីឡាករ Tanguy Ndombele

បរទេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិប Bayern Munich កំពុងត្រៀមធ្វើការផ្ទេរយកខ្សែបម្រើ Tanguy Ndombele របស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Tanguy Ndombele
  ខ្សែបម្រើ Tanguy Ndombele

កីឡាករ Thiago Alcantara និង Javi Martinez ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងចាកចេញពី Bayern នាទីផ្សារដូវក្ដៅដ៏ខ្លីខាងមុខនេះ ដោយ Thiago មានដំណឹងលេចឮមកថា អាចផ្លាស់ទៅចូលរួមជាមួយក្លិបហង្សក្រហម Liverpool។

  កីឡាករ Thiago និង Javi Martinez
  កីឡាករ Thiago និង Javi Martinez

ជាមួយគ្នានេះ ខ្សែបម្រើ Corentin Tolisso ក៏ត្រូវបានគេរំពឹងថា ទំនងជាចែកផ្លូវគ្នាជាមួយនឹងក្លិបយក្សអាល្លឺម៉ង់នៅពេលទីផ្សារដោះដូរបើកទ្វារផងដែរ ដោយជម្រើសជាតិបារាំងរូបនេះ ជាគោលដៅនាំចូលរបស់ក្រុមបិសាចក្រហម Manchester United និង កាំភ្លើងធំ Arsenal។

   ខ្សែបម្រើ Corentin Tolisso
   ខ្សែបម្រើ Corentin Tolisso

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Le10 Sport ក្លិប Bayern Munich សម្លឹងឃើញ Ndombele ជាបេក្ខភាពដែលអាចមកជំនួសកីឡាករទាំង៣រូបខាងលើ។

ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពី Ndombele ក្នុងនោះក្លិបជើងឯក Bundesliga ក៏មានគំនិតចង់បានខ្សែបម្រើធ្លាក់កូដរបស់ក្រុម តោខៀវ Chelsea កីឡាករ Tiemoue Bakayoko ផងដែរ។

  កីឡាករ Tiemoue Bakayoko
  កីឡាករ Tiemoue Bakayoko

គួររម្លឹកថា Ndombele ជាកីឡាករដែល Spurs ទិញចូលមកថ្លៃជាងគេប្រចាំប្រវត្តិសាស្រ្តក្លិប ពោលគឺ៦៥លានផោន (ឬប្រមាណ ៨១លានដុល្លារ)។ ដោយឡែកចាប់តាំងពីផ្លាស់ពីក្លិប Lyon កាលពីរដូវក្ដៅឆ្នាំមុនមក ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនសរុបបាន ២៩ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T