គួរតែយកបណ្តាញសង្គម ធ្វើជាកន្លែងបញ្ចេញអារម្មណ៍ ជេរប្រមាថគ្នាទេ?

//s5.kh1.co/32/326ea15735ff52486c6a149ecd5360df4f3366f5.jpg
យល់ដឹង

 ១៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅក្នុង​ប្រទេ​សកម្ពុជា​ បណ្តាញ​សង្គម​ ដែល​មាន​ការ​ពេញ​និយម​ជាង​គេ​គឺ​ហ្វេស​ប៊ុក ហើយ​ក៏​ជា​បណ្តាញ​មួយ​ដ៏​សេរី ដែល​អ្នក​លេង​ជា​ច្រើន​បានយក​កន្លែងនេះ​ដើម្បី​ជេរ​ប្រមាថគ្នា​ និង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ផងដែរ។

យល់​ដឹង​៖ យោង​តា​ម ការ​សិក្សា​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជាង​ពាក់​កណ្តាល​ ដែល​ស្មើនឹង​៥៨​ភាគ​រយ​ទៅ​ហើយ ​នៃ​ពលរដ្ឋកម្ពុជាសរុប ​​ដែលកំពុង​តែ​​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

ក្នុង​នោះ ​​មានប្រជា​ពលរដ្ឋខ្មែរ​ជាង​៧ លាន​នាក់ ​កំពុង​តែប្រើ​ប្រាស់ ​បណ្តាញ​សង្គម​​ហ្វេសប៊ុក។ ហើយ​ចំណោមនោះ ​មិន​មែន​មាន​តែ ​​​មនុស្សពេញ​វ័យ ​វ័យ​កណ្តាល ឬ​មនុស្ស​ចាស់ ​ដែល​លេង​នោះ​ទេ ​តែ​ក៏មាន​ក្មេង ​ដែល​មាន​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៧​ឆ្នាំ ​ស្មើ​នឹង​​៦.៥ភាគ​រយ ក៏​កំពុង​តែ​ប្រើ​ប្រាស់ ​នៅ​បណ្តាញ​សង្គមហ្វេស​ប៊ុក ​​មួយ​នេះផងដែរ​។

រូបតំណាង​
រូបតំណាង​

ខណៈពេល​ដែល ​មាន​មនុស្ស​មួយ​ចំនួន ​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​ធ្វើ​ជា​កន្លែង​បញ្ចេញ​អារម្មណ៍​ ជេរប្រមាថ​ ហែក​ហួរគ្នា​ និងរិះគន់​ជាន់​ពន្លិច​អ្នក​ដទៃ ជា​ហូរ​ហែរដែល​ អំពើ​បែបនេះ ​វា​ស្ទើទៅ​ជា​ទម្លាប់​ទៅហើយ ​របស់​អ្នក​លេង​បណ្តាញ​សង្គម ​ហ្វេស​ប៊ុក ​កម្ពុជា​បច្ចុប្បន្ននេះ​៕ តើ​អំពើ​បែបនេះ ​គួរ​តែបន្ត​ដែរ​ឬ​ទេ? តើ​យើង​គួរតែ​យក​បណ្តាញ​សង្គម​ធ្វើ​ជា​កន្លែង​បញ្ចេញ​អារម្មណ៍​ជេរ​ប្រមាថ​គ្នាបែបនេះ​ដែរ​ឬ​ទេ​?

រូបតំណាង​
រូបតំណាង​

រូប​ភាព​បែប​នេះ ​បើ​នៅ​តែ​បន្ត​ទៀត ​វា​នឹង​ជះឥទ្ធិពល​មិន​ល្អ​ជា​ខ្លាំង ​ទៅ​ដល់​៖

១. ក្មេង​ៗ​

រូបតំណាង​
រូបតំណាង​

ដូច​ការ​បញ្ជាក់​ខាង​លើ​ថា ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​មិន​បាន​កំណត់ ​ឬធ្វើ​ការ​ហាម​ឃាត់ ​មិន​ឲ្យ​ក្មេង​លេង​នោះ​ទេ ដូច្នេះ​ក្មេង​ៗ ​ក៏​មាន​សិទ្ធិ​លេង​ដូចគ្នា​ដែរ។ ហើយ​ប្រសិន​បើ ​មនុស្សចាស់ៗ ធ្វើ​ជា​គំរូមិនល្អ​ បង្ហោះ​វីដេអូជេរប្រមាថ​គ្នា​ ទោះ​តិចឬច្រើន​ ក៏ប្រាកដ​ជា​ជះ​ឥទ្ធិពល អវិជ្ជាមាន​​ទៅ​លើ​ពួកគេ។ ដូច្នេះវាក៏​ជា​គំរូ ​នៅពេល​មាន​រឿងអ្វី​បន្តិច​បន្តួច ពួកគេក៏ប្រើ​ការ​ជេរប្រមាថ​បង្ហោះ លើ​​បណ្តាញ​សង្គម​មួយ​នេះ ​ធ្វើ​ជា​កន្លែង​កាត់​ក្តី​ឲ្យ​ពួកគេ​ដែរ។  

២. ការ​ធ្លាក់​ចុះ​នៃសីលធម៌សង្គម​

រូបតំណាង​
រូបតំណាង​

ប្រសិន​បើ​ សកម្មភាព​បែបនេះ ​នៅ​តែ​បន្តយូរ​ៗ ​វាក៏​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់។ ទម្លាប់​ឃើញ​គេ ​ធ្វើ​អ្វី​ខុស​បន្តិច​ មិន​ទាន់​ដឹង​ហេតុ​ការណ៍ ​ច្បាស់​លាស់ផង យោង​តែតាម​រូប​ភាព​តែ​មួយ​ជ្រុង ​លើបណ្តាញ​សង្គម​ ក៏​ចាប់ផ្តើម​ធ្វើ​កា​រវិនិច្ឆ័យ ​ថា​គេ​ខុស​បែបនេះ បែបនោះ ​ហើយ​ក៏​នាំគ្នាចូល​ទៅ ​ជេរប្រមាជ​ រិះ​គន់​ ទាំង​មិនមាន ​​ការគិត​ពិចារណា ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ដំណើរ​ដើម​ទង នៃ​សាច់​រឿង​ទាំង​មូល។

៣. បង្កជម្លោះ​

រូបតំណាង​
រូបតំណាង​

នៅ​ពេល​ដែល ​យើង​ប្រើ​ប្រាស់​ពាក្យ​ជេរ​ប្រមាថ ​ទៅ​លើ​អ្នក​ដទៃ វា​ជារឿង​ដ៏​ខុស​មួយ  ព្រោះ​ថា​បើ​ទោះបី​ជា ​បុគ្គល​ម្នាក់​នោះ ​ធ្វើ​ខុស​ក៏ពិត​មែន តែ​យើង​ក៏គ្មាន​សិទ្ធិ ​ក្នុង​ការ​ជេរប្រមាថ ​អ្នក​ទៃ​នោះដែរ។ រឿង​បែប​នេះ ​ច្រើនតែ​កើត​ឡើង​ ចំពោះ​​​អ្នក​គាំទ្រ​របស់​តារាល្បី​ៗ ដែល​ប្រើប្រាស់ ​ការ​ជេរបញ្ចោរ​គ្នា​​ រហូត​បង្កទៅ​ជាជម្លោះ​ រវាងគ្នា​នឹង​គ្នា​ ដើម្បី​ចង់​ចាញ់​ចង់​ឈ្នះ ទាំង​ដែល​ការពិត​ តារាទាំង​នោះ ​មិន​ទាំង​ដឹង​ផងក៏មាន។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T