ត្រីបាឡែនយក្សពីរក្បាល សម្ដែងលើផ្ទៃទឹកជាងមួយម៉ោង ឲ្យអ្នកទេសចរទស្សនា

//s5.kh1.co/23/231fbe7ff2ae96d221c2d65d4d0cabd5446a8d86.jpg
សង្គម

 ១៤-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃសុក្រទី១០ ខែកក្កដាសប្ដាហ៍មុននេះ ត្រីបាឡែនយក្សទម្ងន់ប្រមាណ៤០តោន បានសម្ដែងលើផ្ទៃសមុទ្រលោតចុះឡើងជាងមួយម៉ោង ឲ្យអ្នកទេសចរបានទស្សនាកម្សាន្ត នៅកំពង់ផែសុីដនី។

អូស្ត្រាលី៖ កាលពីថ្ងៃសុក្រទី១០ ខែកក្កដាសប្ដាហ៍មុននេះ ត្រីបាឡែនយក្សទម្ងន់ប្រមាណ៤០តោន បានសម្ដែងលើផ្ទៃសមុទ្រលោតចុះឡើងជាងមួយម៉ោង ឲ្យអ្នកទេសចរបានទស្សនាកម្សាន្ត នៅកំពង់ផែសុីដនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jonh Goodridge ជាអ្នកថតរូប បានប្រាប់ប្រភពព័ត៌មាន SMH ឲ្យដឹងថា នៅថ្ងៃនោះ អ្នកទេសចរអាចមើលឃើញនូវទិដ្ឋភាព ត្រីបាឡែនទទះកន្ទុយ និងលោតបត់បែនខ្លួនផងដែរ ដែលធ្វើឲ្យអ្នកទេសចរស្រែកហ៊ូ រួមទាំងត្រេកអរ។ ហើយពួកវាបានលោតចុះឡើង ដែលឆ្ងាយពីកប៉ាល់គាត់ធ្វើដំណើរចំនួន២០ម៉ែត្រប៉ុណ្ណោះ។

ចាប់តាំងពីផ្ទះឡើងនៃជំងឺកូវីដ-១៩មក ការធ្វើដំណើរតាម​រយៈកប៉ាល់គយគន់ត្រីបាឡែនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង តែយ៉ាងណាក៏ដោយ ឥឡូវនេះមានអ្នកទេសចរបានមកលេងកម្សាន្តជាបណ្ដើរៗឡើងវិញហើយ។

យ៉ាងណាមិញ ជុំវិញទិដ្ឋភាពថ្ងៃនោះ ត្រូវបានគេចាត់ទុកថាជារឿងកម្រមួយដែលពួកវាសម្ដែងយូរខុសប្លែកពីធម្មតា ដោយជាទូទៅត្រីបាឡែនសម្ដែងលើផ្ទៃទឹកត្រឹមតែពី១០ ទៅ១៥នាទីប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T