អស់មុំហើយស៊ុតចូលទៀត! Real Madrid ខិតកាន់តែកៀកពាន La Liga មែនទែនហើយក្រោយឈ្នះ Granada យប់មិញ (មានវីដេអូ)

//s5.kh1.co/6b/6bb9c8bdcd747b515feb98af3fe6e31d00160967.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Real Madrid ខិតកាន់តែគៀកពាន La Liga មែនទែនហើយក្រោយឈ្នះ Granada យប់មិញដោយលទ្ធផល១ទល់នឹង២

អេស៉្បាញ៖ ក្លិបអធិរាជស Real Madrid ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីធានាពាន La Liga របស់ខ្លួននៅរដូវកាលនេះ ក្រោយឈ្នះក្លិប Granada នៅក្រៅដីកាលពីយប់មិញក្នុងលទ្ធផល១ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/e3/e3e4bd90e5839c6699f21398987fe3170879ae03.jpg

នៅក្នុងការប្រកួតនោះ កីឡាករសញ្ជាតិបារាំង២នាក់ជាអ្នករកគ្រាប់បាល់ឲ្យ Real Madrid នាំមុខពីរគ្រាប់មុននៅដើមតង់ទីមួយ ពោលគឺខ្សែការពារ Ferland Mendy បានឡើងមកស៊ុតបាល់ពីជ្រុងខាងស្តាំរបស់អ្នកចាំទី Granada នៅនាទីទី១០ និងការស៊ុតទម្លុះខ្សែការពារនិងអ្នកចាំទីរបស់កីឡាករ Karim Benzema នៅនាទីទី ១៦។

  កីឡាករ Ferland Mendy
  កីឡាករ Ferland Mendy
គ្រាប់បាល់របស់កីឡាករ Karim Benzema
គ្រាប់បាល់របស់កីឡាករ Karim Benzema

ចូលដល់តង់ទី២ក្លិប Granada មានលទ្ធភាពតាមបាន១គ្រាប់មកវិញនៅនាទីទី៥០ដោយការស៊ុតរបស់កីឡាករ Darwin Machis ដែលលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។ ក្រឡេកមកមើលពីស្ថិតិនៃការប្រកួតវិញគឺថាក្លិប Real Madrid ធ្វើការគ្រប់គ្រងបាល់បានដល់ទៅ៦២ភាគរយឯណោះ ដោយស៊ុតសរុបបាន១១ជើង ចំគោលដៅ៥ដង។ ចំណែកឯក្លិប Granada វិញក៏មិនណយដែរ ពោលគឺស៊ុតបាន១៣ជើង ចំគោលដៅចំនួន៤លើកផងដែរ។

  កីឡាករ Darwin Machis និងមិត្តរួមក្រុម
  កីឡាករ Darwin Machis និងមិត្តរួមក្រុម

ក្រោយបញ្ចប់ការប្រកួតនេះ Real Madrid មាន៤ពិន្ទុពេញនៅពីលើក្លិបលេខ២ Barcelona ដោយនៅសល់២ ប្រកួតទៀតដើម្បីបញ្ចប់រដូវកាលនេះ។ ក្នុងនោះដែរ Real Madrid ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ពាន La Liga នារដូវកាល ២០១៩/២០ ដោយនៅ២ប្រកួតចុងក្រោយរបស់ពួកគេត្រូវប៉ះនឹងក្លិប Villarreal និងក្លិប Leganes ។ រីឯក្លិប Granada វិញកំពុងតែស្ថិតនៅលេខ១០មាន៥០ពិន្ទុ ដោយពីរប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវប៉ះក្លិប Mallorca និងក្លិប Athletic Club ៕  

ក្រុមកីឡាកររបស់ក្លិប Real Madrid 
ក្រុមកីឡាកររបស់ក្លិប Real Madrid 
ការប្រកួតរវាងក្លិប Granada និង Real Madrid 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T