បាត់ពីសិល្បៈជិត១០ឆ្នាំ! ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» ដាក់មួយបទជូនហ្វេនៗរំឭកអនុស្សាវរីយ៍ (មានវីដេអូ)

//s5.kh1.co/56/563848fc6ac3d2554dd2c5e1dfebec782fa43e6f.jpg
នារី

 ១៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អស់រយៈពេលសឹងតែ១០ឆ្នាំទៅហើយដែលអតីតចម្រៀងស្រីល្បីឈ្មោះមួយរូបក្នុងផលិតកម្មរ៉ក់ បានលាឈប់ទាំងស្រុងពីវិថីសិល្បៈក្រោយពេលដែលអ្នកនាងបានសម្រេចចិត្តបង្កើតចំណងអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។

ភ្នំពេញ៖ អស់រយៈពេលសឹងតែ១០ឆ្នាំទៅហើយដែលអតីតចម្រៀងស្រីល្បីឈ្មោះមួយរូបក្នុងផលិតកម្មរ៉ក់ បានលាឈប់ទាំងស្រុងពីវិថីសិល្បៈក្រោយពេលដែលអ្នកនាងបានសម្រេចចិត្តបង្កើតចំណងអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកត្រឡប់ទៅនឹងអតីតកាលរបស់អ្នកនាង អ៊ុត ចរិយា គឺមានមហាជនមិនតិចនាក់នោះទេដែលបានស្គាល់នូវបទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ក្រវ៉ាន់សៀមរាប” ដែលជាបទចម្រៀងដាក់បញ្ចូលក្នុងភាពយន្តភាគ “រាជិនីដួងចិត្ត” របស់ស្ថានីយទូរទស្សន៍ CTN។

មិនយូរប៉ុន្មាន ក្រោយពេលដែលផលិតកម្មរ៉ក់ លែងមានការផលិតបទចម្រៀងថ្មីៗដើម្បីបម្រើលើទីផ្សារបន្តទៀត តារាចម្រៀងប្រុសស្រីមួយចំនួនក៏បានចាកចេញ និងបន្តអាជីពចម្រៀងមកដល់ពេលបច្ចុប្បន្ន ដោយក្នុងនោះមានដូចជាលោក ខាន់ ជែម កញ្ញា យូរី កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា ជាដើម។

ប៉ុន្តែយ៉ាងណាមិញ ក៏មានតារាចម្រៀងជាច្រើនរូបផ្សេងទៀតមិនបានបន្តអាជីពជាអ្នកសិល្បៈទៀតឡើយ ក្នុងនោះផងដែរ អ្នកនាង អ៊ុត ចរិយា ក្រោយពីបង្កើតចំណងគ្រួសាររួចមក អ្នកនាងមានអាជីវកម្មផ្ទាល់ខ្លួនមួយ និងតែងតែមានការ Live លក់ផលិតផលផ្សេងៗតាមរយៈ Facebook Page ផ្ទាល់ខ្លួនរបស់អ្នកនាងទៀតផង។ អ្វីដែលរឹតតែពិសេស ជារឿយៗម្ចាស់ជ័យលាភីលេខ៣ របស់កម្មវិធី Rock Star រូបនេះក៏បានច្រៀងលេងចែកជូនមិត្តអ្នកគាំទ្ររបស់នាងស្តាប់ទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកនាង អ៊ុត ចរិយា<br>
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា និងមិត្តរួមក្រុមនៅផលិតកម្មរ៉ក់<br>
អ្នកនាង អ៊ុត ចរិយា និងមិត្តរួមក្រុមនៅផលិតកម្មរ៉ក់
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា
អ្នកនាង អ៊ុត ចរិយា និងក្រុមគ្រួសារ
អ្នកនាង អ៊ុត ចរិយា និងក្រុមគ្រួសារ
ផន ស្រីខួចសួស វីហ្សាខាន់ ជេមស៍យូរីអ៊ុត ចរិយា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T