ក្ដៅៗ! Man City រួចផុតពីការដាក់ពិន័យមិនឲ្យចូលប្រកួត UCL រយៈពេល២ឆ្នាំពី UEFA ហើយ

//s5.kh1.co/40/403a9d6fb2433afdda21cbb72627c58717238576.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man City រួចផុតពីការដាក់ពិន័យមិនឲ្យចូលប្រកួត UCL រយៈពេល២ឆ្នាំពី UEFA ហើយ

អង់គ្លេស៖ បណ្ដឹងឧទ្ធរណ៍របស់ក្រុមមេឃខៀវ Manchester City ប្រឆាំងនឹងការដាក់បម្រាមមិនឲ្យចូលប្រកួតក្របខណ្ឌ​ Champions League រយៈពេល២ឆ្នាំ រ​បស់ UEFA បានទទួលជោគជ័យហើយ។ ដូច្នេះមានន័យថា ពួកគេនឹងនៅតែមានសិទ្ធចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបអាជីពទ្វីបអឺរ៉ុប រដូវកាលក្រោយៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/db/db5b99acc8d7b6e689169193bf5354c7e93c0145.png

គួររម្លឹកផងដែរថា Man City ត្រូវបាន UEFA ពិន័យព្យួរឈ្មោះ មិនឲ្យចូលប្រកួត ​UCL រយៈពេល២រដូវកាល កាលពីខែកុម្ភៈកន្លងទៅ ក្រោយរកឃើញល្មើសនឹងច្បាប់តុល្យភាពហិរញ្ញវត្ថុ (FFP) ដែលច្បាប់នេះ ក្រឹត្យក្រមមិនអនុញ្ញាតឲ្យក្លិបបាល់ទាត់ណាមួយចំណាយលុយហួសកម្រិតនោះទេ។

យ៉ាងណាមិញ ក្រោយធ្វើការប្ដឹងឧទ្ធរណ៍រយៈពេល៣ថ្ងៃ ពេលនេះ Man City ត្រូវបានតុលាការអាជ្ញាកណ្ដាលផ្នែកកីឡា សម្រេចឲ្យរួចផុតពីទោសទណ្ឌរបស់ UEFA ហើយ។

https://s5.kh1.co/__image/w=650,h=407,q=100/f4/f4ba45f8a18158c777133484ae5e9a7609ce7d19.jpeg

ទោះជាយ៉ាងណាក៏ដោយ បើទោះជាអាចចូលប្រកួតក្នុងក្របខណ្ឌ​ UCL  វិញបាន ប៉ុន្តែ Man City នៅតែត្រូវបង់ថ្លៃពិន័យចំនួន១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារ) ដោយសារមិនបានចូលរួមសហការ កំឡុងពេលដែលចុះស៊ើបអង្កេត៕

ប្រភពsky

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T