បរទេស៖ ខ្សែការពារជម្រើសជាតិក្រូអាត Dejan Lovren ត្រូវបានគេរាយការណ៍មកថាអាចនឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅរដូវក្ដៅនេះទៅចូលរួមនឹងក្លិប Zenit St Petersburg របស់រុស្ស៊ីដោយគ្មានតម្លៃខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរឲ្យដឹងដែរថាកីឡាកររូបនេះបានផ្លាស់ពីក្លិប Southampton មកចូលរួមជាមួយ Liverpool នៅឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន២០លានផោន (ឬប្រមាណ២៥លានដុល្លារ) ដោយបានបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យក្លិបមួយនេះ។ ប៉ុន្តែនៅរដូវកាលចុងក្រោយនេះតំណែងរបស់កីឡាករ Dejan Lovren ត្រូវបានជំនួសភាគច្រើនដោយកីឡាករជួរមុខ៣នាក់គឺ Virgil van Dijk, Joe Gomez និង Joel Matip ជាដើម។

ដោយឡែកក្លិបនៅរុស្ស៊ី Zenit St Petersburg កំពុងតែសម្លឹងឃើញកីឡាកររូបនេះជាគោលដៅធំមួយក្នុងការនាំយកទៅរួមក្រុមនៅរដូវក្ដៅនេះ។ ជាមួយគ្នានេះ Lovren អាចធ្វើការបញ្ចប់កុងត្រាជាមួយ Liverpool បានដោយអាចចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលនេះ បើទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ។

យ៉ាងណាមិញកីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏បានដើរតួរសំខាន់ក្នុងការជួយឲ្យ Liverpool ឈ្នះពានធំៗជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាពាន Champions League, FIFA Club World Cup, UEFA Super Cup កាលពីឆ្នាំមុន និងពាន Premier League ថ្មីៗនេះផងដែរ៕

ប្រភព៖ sportsmole