ស្គាល់ Jennie តិចពេកហើយ! គ្រាន់តែឈុតពាក់ទៅលេងសួនថ្ងៃមុន តម្លៃដល់ទៅខ្ទង់ពាន់ដុល្លារ

//s5.kh1.co/f4/f45efd39e41091b3c547887042aebf587826f573.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើតាមការសង្កេតឃើញ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែល Jennie បានបង្ហោះ ពេលទៅដើរលេងថ្ងៃមុន បានឲ្យដឹងថា ឈុតដែលនាងពាក់នោះ ជាប៊្រេនម៉ាកល្បីរបស់បារាំង មានតម្លៃដល់ទៅខ្ទង់ពាន់ដុល្លារ។

កូរ៉េខាងត្បូង៖ តាមពិតទៅ Jennie ជាតារាស្រីនិយមប្រើរបស់ប្រ៊េន តម្លៃថ្លៃៗ តាំងពីយូរមកហើយ គ្រាន់តែលើកនេះ ហ្វេនៗប្លែកចិត្តខ្លាំង ដោយសារតែឃើញរូបភាពដែលនាងបង្ហោះ ទំនងជានាងទៅលេងសួន របៀបជាមានព្រៃឈើបែបធម្មជាតិ ទើបពួកគេគិតថា នាងប្រហែលជាពាក់ឈុតធម្មតាៗទៅ មិនគិតថាតម្លៃ ថ្លៃកប់ពពកអ្វីបែបហ្នឹងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ឈុតសាមញ្ញ ធម្មតាៗ ដែលនាងពាក់ទៅដើរលេងថ្ងៃមុននោះ តាមពិតទៅជាម៉ាក ALIIA Paris (Flared Cotton Midi Dress) មានតម្លៃរហូតដល់ ២,៤១០ ដុល្លារឯណោះ។

ជាមួយគ្នានេះដែរ កាបូបយួរដៃដែលនាងកាន់ គឺ Garance Leather Tote Bag មានតម្លៃ ២,៧០០ដុល្លារ។ ចំណែកស្បែកជើងគឺម៉ាក Addidas តម្លៃ ៨០ដុល្លារ។ 

មួយឈុតនេះ មានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាពិតជាសាកសមនឹង Jennie ធ្វើឲ្យនាងមើលទៅ កាន់តែលេចធ្លោរទោះបីជាមិនបញ្ចេញសាច់៕

ទស្សនារូបភាពខាងក្រោម ៖

Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
Jennie (BLACKPINK)
តម្លៃសម្លៀកបំពាក់ Jennie 
តម្លៃសម្លៀកបំពាក់ Jennie 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T