ឈប់ទិញគេញ៉ាំទៅ រៀនធ្វើខ្លួនឯង ងាយៗ វិធីធ្វើ សម្លម្ជូរគ្រឿងសាច់គោ​ (មានវីដេអូ)

//s5.kh1.co/6f/6f9c54f9f648d5aa7ad86d00119ec4fd0a5e806f.jpg
អាហារ និង ដើរលេង

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មកទៀតហើយ ជាមួយនឹងអាហារដ៏ពេញនិយមប្រចាំគ្រួសារ និងកម្មវិធីមួយចំនួន សម្លម្ជួរគ្រឿងសាច់គោដ៏ឈ្ងុយឆ្ងាញ់ តោះបើមានចំណាប់អារម្មណ៍ អាចរៀនធ្វើទុកញ៉ាំដោយខ្លួនឯងតាមវិធីខាងក្រោម។

កម្សាន្ត៖ អ្នកណាដែលមិនធ្លាប់ញ៉ាំ សម្លរម្ជូរគ្រឿង ដែលជាអាហារដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារ នីមួយៗជាពិសេស សូម្បីតែនៅក្នុងកម្មវិធីមង្គល អាហារមួយនេះ ក៏ត្រូវបានគេរៀបចំដើម្បីទទួលភ្ងៀវផងដែរ។ តោះនៅចាំអីទៀត បើមានចំណាប់អារ​ម្មណ៍អាចសាកល្បងរៀនធ្វើទុកញ៉ាំជុំគ្រួសារបាន តាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្លម្ជូរគ្រឿងសាច់គោ
សម្លម្ជូរគ្រឿងសាច់គោ

គ្រឿងផ្សំ៖ សាច់គោ ៣០០ ក្រាម  ស្លឹកគ្រៃ  ខ្ទឹមស  ម្ទេស  រំដេង​  រមៀត  ស្លឹកក្រូចសើច ​ ប្រហុកចិញ្រ្ចាំរួច ២ ស្លាបព្រាបាយ  ក្រសាំង ១០០ ក្រាម ត្រកួន ២០០ ក្រាម 

របៀបធ្វើ៖

១. ជាដំបូងធ្វើការបុកគ្រឿងឲ្យម៉ត់ជាមុនសិន ដោយរួមមាន ស្លឹកគ្រៃ ខ្ទឹមស ម្ទេស រំដេង រមៀត ស្លឹកក្រូចសើច

២. បន្ទាប់មកទៀត ដាក់ឆ្នាំងឲ្យក្ដៅ ដើម្បីយកសាច់គោ ប្រហុក គ្រឿងដែលបុករួច និងក្រសាំង ហើយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់គ្រឿងដើម្បីបន្ថែមរសជាតិដូចជា ប៊ីចេង ១/៣ ស្លាបព្រាបាយ  ស្ករ ២ ស្លាបព្រាបាយ  អំបិល ១/៣ ស្លាបព្រាបាយ  ទឹកត្រី ២ ស្លាបព្រាបាយ

សម្លម្ជូរគ្រឿងសាច់គោ
សម្លម្ជូរគ្រឿងសាច់គោ

៣. បន្ទាប់ពីផ្សំគ្រឿងរួចហើយ កូរវាឲ្យរលាយសព្វចូលគ្នា រួចសឹមដាក់ទឹក ហើយចម្អិនក្នុងរយៈពេល ២៥ នាទី

៤. បន្ទាប់មកទៀត ទើបដាក់ ត្រកួន ហើយចម្អិនក្នុងរយៈពេល ៥ នាទី ទៀត ហើយអាចបន្ថែមដោយម្ទេស ជាការស្រេច៕

ប្រភព៖ Met Food 

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

របៀបធ្វើ សម្លម្ជូរគ្រឿងសាច់គោ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T