សុន ស្រីពេជ្រ ធ្វើឲ្យគេសង្ស័យ ខណៈសម្រាលកូនទាំងមូល គ្មានប្តីនៅជិត ហើយត្រកូលកូន បែរជាដាក់....

//s5.kh1.co/8f/8f8f0d6be9c4068d2c348c4f206c7559e4bf38c1.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីពរពោះកូនទី២ អស់ជាច្រើនខែកន្លងមកនេះ ម្សិលមិញនេះ អ្នកនាង សុន ស្រីពេជ្រ បានសម្រាលកូនដោយជោគជ័យ ដែលកូននាងកូនប្រុសផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រីនិយមច្រៀងបទបុរាណ អ្នកនាង សុន ស្រីពេជ្រ ក្រោយពរពោះកូនទី២ អស់ជាច្រើនខែកន្លងមកនេះ ស្រាប់តែកាលពីម្សិលមិញនេះ នាងបានសម្រាលបានកូនប្រុសដោយជោគជ័យ។ ដោយកូនប្រុសទី២ របស់តារាស្រីរូបនេះ មានទម្ងន់ ៣.៧៥គីឡូ ព្រមទាំងមានមុខមាត់គួរឲ្យក្នាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលដែលតារាស្រីរូបនេះសម្រាលកូនរួច មានមហាជន និងហ្វេនៗជាច្រើន កំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនបានឃើញវត្តមានស្វាមីនាងមកមើលសោះឡើយ សូម្បីតែក្នុងគណនីហ្វេសប៊ុកក៏មិនបង្ហោះរូបកូនផងដែរ។ តែអ្វីដែលយើងសង្កេតឃើញក្នុង Bio រវាង អ្នកនាង សុន ស្រីពេជ្រ និងស្វាមី បានសរសេរពាក្យខ្លីបង្កប់អត្ថន័យថា៖

កន្លែងណាដែលគេមិនអោយតម្លៃយើងចូរកុំបន្តនៅយូរពេក ។

សារក្នុង Bio សុន ស្រីពេជ្រ

ម្រាមដៃដប់មានវែងមានខ្លី គ្រួសារណាមិនមានបញ្ហាផ្ទៃក្នុងនោះ។

សារក្នុង Bio ស្វាមី សុន ស្រីពេជ្រ

ជាការពិតណាស់ មិនត្រឹមតែសរសេរលើ Bio ក្នុងគណនីហ្វេសប៊ុកបង្កប់អត្ថន័យប៉ុណ្ណោះទេ តែអ្វីដែលយើងសង្កេតឃើញមួយទៀតនោះគឺ អ្នកនាង សុន ស្រីពេជ្រ មិនបានយកត្រកូលខាងស្វាមីដាក់ឲ្យកូនឡើយ។ តែបែរជាដាក់ត្រកូលកូន ជាឈ្មោះខ្លួនឯងផងដែរ ដោយកូនប្រុសនាងមានឈ្មោះថា ពេជ្រ វឌ្ឍនា

គួរបញ្ជាក់ផងដែរថា ការដែលស្វាមីរបស់តារាចម្រៀងស្រីរូបនេះ មិនបានបង្ហាញវត្តមានពេលភរិយាសម្រាលកូននោះ ប្រហែលជាស្វាមីនាងមានការជាប់រវល់ឬយ៉ាងណានោះទេ ទើបមិនឃើញវត្តមានលោកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

   អ្នកនាង សុន ស្រីពេជ្រ
   អ្នកនាង សុន ស្រីពេជ្រ
   អ្នកនាង សុន ស្រីពេជ្រ
   អ្នកនាង សុន ស្រីពេជ្រ
កូនប្រុស 

 អ្នកនាង សុន ស្រីពេជ្រ
កូនប្រុស   អ្នកនាង សុន ស្រីពេជ្រ
កូនប្រុស   អ្នកនាង សុន ស្រីពេជ្រសារ 
កូនប្រុស អ្នកនាង សុន ស្រីពេជ្រសារ 
សារក្នុង bio អ្នកនាង សុន ស្រីពេជ្រ
សារក្នុង bio អ្នកនាង សុន ស្រីពេជ្រ
សារក្នុង bio ស្វាមី អ្នកនាង សុន ស្រីពេជ្រ
សារក្នុង bio ស្វាមី អ្នកនាង សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T