ស្អិតណាស់! Chelsea តាមប្រមាញ់តារាកំពុងរះខ្លាំងរបស់ Man Utd រូបនេះមកជំនួស Kepa

//s5.kh1.co/8a/8a9f2c86ec503fd91f58c8ab5ded1b3adb820b15.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Chelsea តាមប្រមាញ់តារាកំពុងរះខ្លាំងគឺកីឡាករ Dean Henderson ពី Man Utd មកជំនួស Kepa

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថាកំពុងតែសម្លឹងតាមទិញកីឡាករ Dean Henderson របស់ក្លិប Manchester United ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប​ Sheffield United ក្នុងកិច្ចសន្យាខ្ចីជើង ដើម្បីយកមកជំនួសអ្នកចាំទី  Kepa Arrizabalaga

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dean Henderson
កីឡាករ Dean Henderson

អ្នកចាំទីដៃស្អិតសញ្ជាតិអង់គ្លេស Dean Henderson កំពុងតែមានទម្រង់លេងល្អណាស់ជាមួយក្លិប Sheffield នៅរដូវកាលនេះ ដោយក្លិបមួយនេះបានចុះកិច្ចសន្យាខ្ចីជើងរូបគេពី Man Utd កាលពីដើមរដូវកាល ២០១៩/២០។

ហើយកាលពីថ្ងៃសៅរ៍កន្លងទៅ រូបគេបានជួយក្រុម យកឈ្នះក្លិបដែលកំពុងប្រជែងដំណែងលេខ៤ Chelsea ក្នុងលទ្ធផលក្រាស់ក្រែល៣ទល់នឹង០ ដែលធ្វើឲ្យ Henderson បង្កើតកំណត់ត្រាក្នុងការ ការពារមិនឲ្យមានគ្រាប់បាល់បានចំនួន១៣ប្រកួតឲ្យ Sheffield នៅរដូវកាលនេះ។

កីឡាករ Dean Henderson
កីឡាករ Dean Henderson

ជាមួយគ្នានេះដែរតារាឆ្នើមរូបនេះត្រូវបានគេមើលឃើញថាអាចនឹងមកប្រជែងជាមួយកីឡាករជម្រើសទីមួយរបស់ Man Utd គឺអ្នកចាំទី David de Gea នៅរដូវកាលក្រោយបន្ទាប់ពីចប់កុងត្រាខ្ចីជើងជាមួយ Sheffield នោះ។ ប៉ុន្តែវាហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេដែលថា Henderson នឹងត្រឡប់មកលេងឲ្យ Man Utd នៅរដូវកាលបន្ទាប់នោះ។  

កីឡាករ David de Gea និង Dean Henderson
កីឡាករ David de Gea និង Dean Henderson

ដោយឡែកលោកគ្រូបង្វឹក Frank Lampard របស់ក្លិប Chelsea កំពុងតែចាប់ចិត្តចាប់អារម្មណ៍លើកីឡាកររូបនេះ ដើម្បីយកមកជំនួស Kepa ដែលកំពុងធ្លាក់ទម្រង់ខ្លាំង។ យ៉ាងណាមិញ Man Utd ទំនងជាមិនព្រមលក់រូបគេចេញនៅរដូវក្ដៅនេះនោះទេដោយសារតែ Henderson នៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២២ ឯណោះ៕

កីឡាករ Kepa Arrizabalaga
កីឡាករ Kepa Arrizabalaga

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T