ពរពោះជាង៦ខែ សួស វីហ្សា បង្ហាញមុខកូន ថតអេកូលើកដំបូង មុខមាត់ដូចម្ដាយណាស់

//s5.kh1.co/0a/0a68c0110edde8e57298b5efd6a08563444f87ea.jpg
តារា & កម្សាន្ដ

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុតែម្ដាយកូនគេ! ទើបតែប៉ុន្មានខែនៅក្នុងពោះសោះ កូនរបស់ សួស វីហ្សា មានទម្រង់មុខ កាត់ទៅនាងខ្លាំង ពេលដែលតារារូបនេះ បង្ហាញរូបភាពថតអេកូលើកដំបូងមួយចំនួននេះ។

ភ្នំពេញ៖ ក្រោយពរពោះកូនដំបូង ជាមួយស្វាមីជាទីស្រលាញ់ អស់រយៈពេលជាង ៦ខែមកនេះ ថ្មីៗនេះតារាចម្រៀង សួស វីហ្សា បានបង្ហាញមុខមាត់កូន ដែលជាកូនស្រីជាលើកទីមួយ តាមរយៈរូបថតនៃការថតអេកូ ដោយបង្ហាញឲ្យអ្នកគាំទ្រឃើញយ៉ាងច្បាស់ រហូតគេពោលពាក្យចូលរួមត្រេកអរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើមើលតាមទម្រង់មុខ តាមរយៈរូបភាព ដែលបានរបង្ហោះនៅលើបណ្ដាញសង្គមរបស់ តារារូបនេះ យើងឃើញថា កូនដែលមានភេទស្រី នៅក្នុងផ្ទៃ សួស វីហ្សា បើទោះបីជា ពេលនេះ ទារិកា នៅមិនទាន់មានរូបរាងពេញលេញយ៉ាងណាក៏ដោយ ប៉ុន្តែបើតាមកសង្កេត ពិតជាមានមុខមាត់ កាត់បានដូចទៅម៉ាក់ៗ ច្រើនជាងប៉ា ទាំងទម្រង់មុខ និងច្រមុះផ្ទាល់តែម្ដង ។

យ៉ាងណាមិញ ក្រោយឃើញការបង្ហាញទម្រង់មុខកូនរបស់តារារូបនេះហើយ មានអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និង ជូនពរឲ្យម្ដាយកូនរូបនេះ មានសុខភាពល្អរហូតដល់ថ្ងៃសម្រាលផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងសំនៀងផ្អែម ដែលជ្រកក្រោមផលិតកម្មរស្មីហង្សមាស រូបនេះ បានចូលរោងការជាផ្លូវការ ជាមួយតារាសម្ដែងលោក ថមមី តាំងពីចុងឆ្នាំ២០១៩មកម្លេះ ហើយមកទល់នឹងពេលនេះ ពួកគេ ក៏បានបង្កើតជាសុភមង្គលគ្រួសារមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា នឹងថែមទាំងទទួលបានចំណងដៃសមាជិកថ្មីម្នាក់ថែមទៀតផង៕

ទស្សនារូបភាពកូនក្នុងផ្ទៃតារារូបនេះខាងក្រោម៖

សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
រូបភាពថតអេកូន កូនរបស់ សួស វីហ្សា
សួស វីហ្សា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T