Son ចុចបាល់អេមណាស់! Spurs យកបាន៣ពិន្ទុពី Arsenal យ៉ាងប្រផិតប្រផើយកាលពីយប់មិញ

//s5.kh1.co/67/67705c0ed443c3ccdd8778ec06358df5f5161ae0.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs យកឈ្នះ Arsenal កាលពីយប់មិញដោយលទ្ធផល២ទល់នឹង១

អង់គ្លេស៖ បើទោះបីជាគ្មានអ្នកគាំទ្រក៏ដោយនៅទឹកដី White Hart Lane របស់ក្លិប Tottenham Hotspur ប៉ុន្តែការប្រកួតយប់មិញជាមួយនឹងក្លិប Arsenal វានៅតែជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្របាល់ទាត់ក្របខ័ណ្ឌ Premier League ពោលគឺ Spurs យកឈ្នះ Arsenal ក្នុងលទ្ធផលដ៏ប្រផិតប្រផើយ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គ្រាប់បាល់របស់កីឡាករ Alexandre Lacazette
  គ្រាប់បាល់របស់កីឡាករ Alexandre Lacazette

ក្លិបកាំភ្លើងធំ Arsenal មានឱកាសរកបានមួយគ្រាប់មុនដោយការស៊ុតពីចម្ងាយរបស់កីឡាករ Alexandre Lacazette នៅនាទីទី១៦។ រំលងបានតែ៣នាទីទីប៉ុណ្ណោះកីឡាករ Son Heung-min ក៏តាមបានមួយគ្រាប់មកវិញឲ្យ Spurs ដោយការហុចដង ពីសំណាក់ខ្សែការពាររបស់ Arsenal ។

 គ្រាប់បាល់របស់កីឡាករ Son Heung-min
 គ្រាប់បាល់របស់កីឡាករ Son Heung-min

ជាការពិតណាស់ Arsenal ធ្វើការគ្រប់គ្រងបាល់បានច្រើនជាង Spurs តួយ៉ាងគឺគ្រប់គ្រងបានរហូតដល់ទៅ ៦៣ ភាគរយឯណោះ ប៉ុន្តែមានឱកាសស៊ុតតិចជាង Spurs ទៅវិញ។ ដោយឡែក Spurs ធានាបាន៣ពិន្ទុរបស់ខ្លួននៅនាទីទី៨១ដោយការប្រើក្បាលតែតចូលទីយ៉ាងល្អពីសំណាក់ខ្សែការពារ Alderweireld ក្រោមការលើកបាល់ជ្រុងពីតារាឆ្នើម Son Heung-min ។

 គ្រាប់បាល់របស់កីឡាករ Alderweireld
 គ្រាប់បាល់របស់កីឡាករ Alderweireld

បន្ទាប់ពីបញ្ចប់ការប្រកួតនេះ Spurs បានឡើងមកឈរនៅលេខ៨វិញមាន៥២ពិន្ទុ ចំណែកឯក្លិប Arsenal កំពុង ឈរនៅលេខ៩មាន៥០ពិន្ទុ។ គួរឲ្យដឹងដែរថាក្លិបទាំងពីរនេះកំពុងតែប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការដណ្តើមកៅអីសម្រាប់លេងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ៕

ក្រុមកីឡាកររបស់ក្លិប Spurs
ក្រុមកីឡាកររបស់ក្លិប Spurs
ការប្រកួតរវាងក្លិប Spurs និង​ Arsenal 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T