ទោះបីពេលប្រកួត Cristiano Ronaldo មិនសូវបង្ហាញទឹកមុខសប្បាយរីករាយ ប៉ុន្តែលោកនូវតែអាចធ្វើរឿងនេះបានយ៉ាងល្អ

//s5.kh1.co/fc/fc317f4538f3d845b8a3d3459741fef759d3e10a.jpg
កីទ្បា

 ១៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដូចដែលយើងបានឃើញស្រាប់ហើយមកថា មួយរយៈក្នុងការប្រកួតពីរប្រកួតនេះ ទឹកមុខរបស់ Cristiano Ronaldo មិនបានសូវបង្ហាញនូវទឹកមុខសប្បាយរីករាយទៅកាន់អ្នកគាំទ្ររបស់លោកប៉ុន្មានតែ គឺថាសឹងតែមិនមានតែម្តង

អឺរ៉ុប៖ ដូចដែលយើងបានឃើញស្រាប់ហើយមកថា ក្នុងការប្រកួត២លើកនេះ ទឹកមុខរបស់ Cristiano Ronaldo មិនសូវបានបង្ហាញនូវទឹកមុខសប្បាយរីករាយទៅកាន់អ្នកគាំទ្ររបស់លោកប៉ុន្មានទេ គឺថាសឹងតែមិនមានតែម្តង សូម្បីតែពេលរូបលោកធ្វើការអបអរគ្រាប់បាល់ក៏ Cristiano Ronaldo មិនមាននូវស្នាមញញឹមដែរ គ្រាន់តែរូបលោកធ្វើការត្រេកអរជាមួយមិត្តរួមក្រុមតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អបអរពេលស៊ុតចូល
អបអរពេលស៊ុតចូល

ការដែល Ronaldo បានប្រកាន់ភ្ជាប់ទឹកមុខបែបនេះរហូតពេលដែលប្រកួត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់លោក មានការចាប់អារម្មណ៍ជាខ្លាំងចំពោះទឹកមុខមួយនេះ រួមទាំងម៉ូតសក់ថ្មីរបស់លោក Cristiano Ronaldo ប្រៀបបានទៅជាមនុស្សថ្មីមួយទៀត និងសូម្បីតែរូបថតរបស់លោក ជាមួយម៉ូតសក់ថ្មីនោះ ក៏មានសុទ្ធតែរូបថតដែលគ្មានស្នាមញញឹមផងដែរ។ 

បើទោះបីជា Ronaldo មានទឹកមុខបែបនេះក៏ដោយ ក៏ Ronaldo បានបង្ហាញនូវទម្រង់លេងយ៉ាងល្អនៅក្នុងក្រុម ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនរឹតតែស្រលាញ់រូបលោកថែមទៀត បើទោះបីជារូបលោកបានប្រកួតចាញ់ Milan លទ្ធផល ២-៤ ក៏ដោយ៕  

អបអរពេលស៊ុតចូល
អបអរពេលស៊ុតចូល
Cristiano Ronaldo ប្រកួតជាមួយ ក្រុម Milan
Cristiano Ronaldo ប្រកួតជាមួយ ក្រុម Milan
Cristiano Ronaldo ប្រកួតជាមួយ ក្រុម Atalanta
Cristiano Ronaldo ប្រកួតជាមួយ ក្រុម Atalanta
AOK VANNA
VANNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T