ប្រទេសថៃ គ្រោងធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សនាខាងវិច្ឆិកាខាងមុខ

//s5.kh1.co/d6/d6b9432973d69a1e904def64fb6934c2c079acc9.jpg
សង្គម

 ១២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រាវជ្រាវថៃ គ្រោងនឹងធ្វើតេស្ដវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើមនុស្សនាខែវិច្ឆិកាខាងមុខនេះ...

បាងកក៖ អ្នកស្រាវជ្រាវថៃ គ្រោងនឹងធ្វើតេស្ដវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើមនុស្សនាខែវិច្ឆិកាខាងមុខនេះ ហើយកំពុងត្រៀមវ៉ាក់សាំងចំនួន១០,០០០ដូស សម្រាប់ប្រើប្រាស់នៅចុងឆ្នាំក្រោយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kiat Ruxrungtham ជានាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងប្រចាំសកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ បាននិយាយថា បន្ទាប់ពីទទួលបានលទ្ធផលល្អ ចំពោះការធ្វើតេស្ដលើសត្វស្វាកន្លងមក ហើយជំហានបន្ទាប់គឺជាការធ្វើតេស្ដលើមនុស្ស។

​​ប្រសិនបើអ្វីៗទាំងអស់ ដំណើរការដូចការគ្រោងទុក ប្រទេសថៃនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅត្រីមាសទី ឬ ទី នៅឆ្នាំក្រោយ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះមានវ៉ាក់សាំងចំនួន១៩ប្រភេទជុំវិញពិភពលោក បានប្រើប្រាស់សម្រាប់ធ្វើតេស្ដលើមនុស្ស ហើយក្នុងចំណោមនោះ វ៉ាក់សាំងដែលឈានមុខគេ គឺផលិតដោយក្រុមហ៊ុនចិន Sinovac Biotech

ប្រភពៈ Reuters

រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T