បាងកក៖ អ្នកស្រាវជ្រាវថៃ គ្រោងនឹងធ្វើតេស្ដវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើមនុស្សនាខែវិច្ឆិកាខាងមុខនេះ ហើយកំពុងត្រៀមវ៉ាក់សាំងចំនួន១០,០០០ដូស សម្រាប់ប្រើប្រាស់នៅចុងឆ្នាំក្រោយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Kiat Ruxrungtham ជានាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងប្រចាំសកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ បាននិយាយថា បន្ទាប់ពីទទួលបានលទ្ធផលល្អ ចំពោះការធ្វើតេស្ដលើសត្វស្វាកន្លងមក ហើយជំហានបន្ទាប់គឺជាការធ្វើតេស្ដលើមនុស្ស។
ប្រសិនបើអ្វីៗទាំងអស់ ដំណើរការដូចការគ្រោងទុក ប្រទេសថៃនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅត្រីមាសទី៣ ឬ ទី៤ នៅឆ្នាំក្រោយ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះមានវ៉ាក់សាំងចំនួន១៩ប្រភេទជុំវិញពិភពលោក បានប្រើប្រាស់សម្រាប់ធ្វើតេស្ដលើមនុស្ស ហើយក្នុងចំណោមនោះ វ៉ាក់សាំងដែលឈានមុខគេ គឺផលិតដោយក្រុមហ៊ុនចិន Sinovac Biotech៕
ប្រភពៈ Reuters