រឿងមួយនេះអាចជាមូលហេតុដែល Pogba មិនទាន់ចង់ពន្យារកិច្ចសន្យាជាមួយ Man Utd

//s5.kh1.co/a9/a916c61937183940a2761ea1e2267edf57ab5501.jpg
កីទ្បា

 ១១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មូលហេតុដែល Pogba មិនទាន់ចង់ពន្យារកិច្ចសន្យាជាមួយ Man Utd អាចមកពីក្លិបមួយនេះមិនទាន់ច្បាស់ថានឹងមានកៅអីលេងពាន​ UCL រដូវក្រោយនៅឡើយ

អង់គ្លេស៖ អតីតខ្សែការពារឆ្នើមជម្រើសជាតិអង់គ្លេសលោក Stephen Warnock ជឿជាក់ថាកីឡាករ Paul Pogba អាចនឹងចាំរហូតដល់ក្លិប Manchester United មានកៅអីទៅលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ ទើបរូបគេព្រមចុះហត្ថលេខាពន្យារកិច្ចសន្យាជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ក្នុងនោះដែរក៏មានពាក្យចរចាមអារ៉ាមជាច្រើនថាកីឡាករជម្រើសជាតិបារាំងរូបនេះ អាចនឹងចាកចេញពី Man Utd ទៅចូលរួមនឹងក្លិបមួយក្នុងចំណោមក្លិបធំៗបីដូចជា Real Madrid, Barcelona និងក្លិប Juventus ដែលជាក្លិបចាស់របស់គេជាដើម។​

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

យ៉ាងណាមិញ ក្នុងរដូវកាលនេះ Pogba មិនសូវបានបង្ហាញខ្លួនច្រើនប៉ុន្មាននោះទេឲ្យ Man Utd ដោយសារតែមានរបួសតាមរំខាន ប៉ុន្តែនៅប៉ុន្មានប្រកួតចុងក្រោយនេះរូបគេបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ឡើងវិញឲ្យក្លិប។ ជាការពិតណាស់ក្លិប Manchester United ពិតជាមិនចង់លក់កីឡាកររូបនេះចេញនោះទេ ដោយចាត់ទុករូបគេជាអ្នកនាំលេងម្នាក់ដ៏សំខាន់សម្រាប់ក្លិប។

ក្លិប​បិសាចក្រហម កំពុងតែព្យាយាមបន្តកុងត្រាជាមួយ Pogba ប៉ុន្តែមិនទាន់មានចម្លើយនៅឡើយទេពីតារាវ័យ២៧ឆ្នាំរូបនេះ ដោយកុងត្រាចាស់នឹងត្រូវផុតនៅឆ្នាំ២០២១ ខាងមុខនេះហើយ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

គួរឲ្យដឹងដែរថាបិសាចក្រហម Manchester United កំពុងតែមានទម្រង់លេងល្អឡើងវិញហើយ។ ជាមួយគ្នានេះក្លិបរបស់លោក Solskjær មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុង១៨ប្រកួតចុងក្រោយរបស់ខ្លួន ពោលគឺឈ្នះ១៤ប្រកួតនិងស្មើ៤ប្រកួត ដោយនៅក្នុង៦ប្រកួតចុងក្រោយ Man Utd ឈ្នះ៥ប្រកួតជាប់គ្នាទៅហើយ ជាមួយ នឹងគ្រាប់បាល់សរុប១៧គ្រាប់ ហើយរបូតតែ៣គ្រាប់ប៉ុណ្ណោះ៕  

  កីឡាករ Paul Pogba, Greenwood និង Bruno Fernandes
  កីឡាករ Paul Pogba, Greenwood និង Bruno Fernandes

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T