អបអរសាទរ Super Neymar! តារាបាល់ទះ សុវណ្ណនាថ ចូលរោងការថ្ងៃនេះហើយ

//s5.kh1.co/84/8479c3199e9f32d2e6fba5037bc0a3ea3392a93f.jpg
កីទ្បា

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាបាល់ទះ សុវណ្ណនាថ ចូលរោងការថ្ងៃនេះហើយ

ព្រៃវែង៖ ប្រិយមិត្តភាគច្រើន ជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ ប្រាកដជាបានមកស្គាល់រួចមកហើយ នូវកីឡាករបាល់ទះកំពូលប្ដូរចង្កេះលើអាកាស សុវណ្ណនាថ ដែលឈ្មោះពេញរបស់គេនោះ គឺ រ៉េត សុវណ្ណនាថ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងថ្ងៃទី១១ខែ កក្កដា នេះដែរ ជាថ្ងៃពិសេស របស់តារាបាល់ទះ ដែលមានរហស្សនាម Super Neymar រូបនេះ ដោយរូបគេ បានបញ្ចប់ភាពនៅលីវ ចូលរោងការ ជាមួយក្រមុំដ៏ស្រស់ស្អាតប្រចាំស្រុកពាមជរ ខេត្តតាព្រៃវែង កញ្ញា ធី ស្រីតូច

សម្រាប់ពិធីមង្គលការ របស់អ្នកទាំងពីរ គឺប្រពឹត្តិទៅនៅគេហដ្ឋានខាងស្រី ដែលមានទីតាំងនៅភូមិពងទឹក ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ ជាមួយគ្នានេះ សុវណ្ណនាថ បានបញ្ជាក់ថា បើទោះជាគេចាប់ផ្ដើមមានគ្រួសារក៏រូបគេ មិនបោះបង់វិស័យកីឡាករដែរ ពោលគឺរូបគេនៅតែប្រឡូកក្នុងពិភពបាល់ទះដដែល។

ជាមួយគ្នានេះ ពីក្រុមការងារ Khmerload/Keylatop សូមជូនពរឲ្យ សុវណ្ណនាថ និង ភរិយា ជួបតែសំណាងល្អ មានសុភមង្គល និងរកស៊ីទទួលទានមានបាន៕

សុវណ្ណនាថ
សុវណ្ណនាថ
សុវណ្ណនាថ និង ភរិយា
សុវណ្ណនាថ និង ភរិយា
ភរិយារបស់ សុវណ្ណនាថ
ភរិយារបស់ សុវណ្ណនាថ
សុវណ្ណនាថ និង ភរិយា
សុវណ្ណនាថ និង ភរិយា
សុវណ្ណនាថ និង ភរិយា
សុវណ្ណនាថ និង ភរិយា
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T