អូនប្រែហើយ! ប៉ុន្មានឆ្នាំសោះ ក្មេងស្រីសុភាពៗ រ៉ន ចាន់ឌីន កាន់តែធំ កាន់តែស្អាត

//s5.kh1.co/5e/5e30eb28b8cd52eb2e2e96e1694657f0b29c8ace.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពីមុនធ្លាប់តែជាក្មេងស្រីដែលមានការតុបតែងខ្លួនធម្មតាៗសោះ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ រ៉ន ចាន់ឌីន កាន់តែធ្វើឲ្យខ្លួនឯងលេចធ្លោជាងមុនហើយ ដោយសារតែការវិវត្តន៍ខ្លួន បាន១៦០ដឺក្រេបែបនេះ។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបាន កុមារី រ៉ន ចាន់ឌីន ដែលកាលពីឆ្នាំ ២០១៧ នាងជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយ ចាន់ឌីន ក៏ជាក្មេងស្រីម្នាក់ ដែលទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយ​បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ពិសេសនាងតូច គឺជាក្មេងស្រីម្នាក់ មានចរិតលក្ខណៈ សុភាពគួរឲ្យស្រលាញ់ទៀតផង។

ជាការពិតណាស់ ក្រោយពេលកម្មវិធីប្រឡងនោះ បានបញ្ចប់ទៅជាង៣ឆ្នាំមកនេះ ប្អូនៗដែលជាបេក្ខភាពនៅកម្មវិធីប្រឡងទាំងអស់ ​សុទ្ធសឹងតែធំៗអស់ហើយ ខ្លះបានមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ។

ក្នុងនោះក៏មាន រ៉ន ចាន់ឌីន ដែរ ដែលមានមហាជនស្គាល់ច្រើន តាមរយៈការលេចមុខតាមកញ្ចក់ទូរទស្សន៍នានា ហើយក្មេងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ដោយសារថា ពេលនេះ នាងបានប្រែក្លាយពីក្មេងស្រី ដែលធ្លាប់តែតែងខ្លួនត្រឹមបែប សុភាពរម្យទម សាមញ្ញធម្មតា តែពេលនេះ បានប្រែមកជាក្មេងស្រីធំពេញរូបពេញរាង លេងខ្លួនប្លែកៗជាងមុន មើលសឹងមិនចង់ស្គាល់។

យ៉ាងណាមិញ ​តាមរយៈ ការឃើញនូវរូបភាពថ្មីៗរបស់តារាចម្រៀងវ័យក្មេងរូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរនាងជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T