ស្មានស្រីស្អាតមកពីណា​ តាមពិតជា Dj Nui សោះ ប្លែកសាហាវ (មានវីដេអូ)

//s5.kh1.co/75/75fa38b918824cd14608c540e0a6520fe630f939.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មុខមាត់អំណោយផលស្រាប់ ពេលនៅរូបរាងជាប្រុសក៏មានមុខស្អាត ដល់ពេល Dj Nui ផាត់មុខតុបតែងខ្លួនជាស្រីបែបនេះទៀត រឹតតែស្អាត មើលស្មានថាជាស្រីពិតមួយរយភាគរយទៅហើយ។

ថៃ៖ តារាសម្ដែង និង ជាពិធីករភេទទីបី ដ៏ល្បីរបស់ប្រទេសថៃ Dj Nui ត្រូវបានគេស្គាល់ថា ជាតារាភេទទីបីមួយរូប ដែលមានទេព្យកោសល្យច្រើន ពិសេសពាក្យសម្ដីកំប្លុកកំប្លែងរបស់គេ រួមនិងការលេងស្ទីលប្លែកៗ ផ្ទាល់តែម្ដង ពិសេសគឺម៉ូតសក់តែមួយគត់របស់គេ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាងាយស្រួលចំណាំនោះគឺ តារារូបនេះ​តែតែធ្វើសក់សេះ មិនដែលផ្លាស់ប្ដូរសោះតាំងពីចូលសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Dj Nui ស្រាប់តែបានផ្លាស់ប្ដូរខ្លួនឯង ស្ទើរតែមិនគួរឲ្យជឿ តាមរយៈការផ្លាស់ប្ដូរពីរូបរាងកាយជាមនុស្សប្រុស មកជាការតុបតែងផាត់មុខ ធ្វើជាមនុស្សស្រី ដែលមើលទៅ ពិតជាដូចមនុស្សស្រីមួយរយភាគរយ មិនថាតែទម្រង់មុខ ម៉ូដសក់ និង កាយវិការ ពេលបានឃើញហើយ បើមិនប្រាប់ថា ជា Dj Nui មហាជន អាចនឹងស្មានថាជាស្រីស្អាតមកពីណាក៏ថាបាន។

ជាការពិតណាស់ បន្ទាប់ពីបានឃើញរូបភាពទាំងប៉ុន្មាន ដែលតារាភេទទីបីរូបនេះ បង្ហោះនៅលើគណនី អ៊ីនស្តាក្រាម អ្នកគាំទ្រជាច្រើន បាននាំគ្នាចុចរូបបេះដូង និង ខមិនសរសើរមិនដាច់ពីមាត់ជាហូរហែរ ដោយសារតែរូបរាងថ្មីដែល Dj Nui បានតែងនេះ មើលទៅពិតស្រស់ស្អាត និងសាកសមបំផុត៕

ទស្សនារូបភាពខាងក្រោម៖

Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Dj Nui
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T