តាំងពីបានជួបប្រពន្ធនៅឆ្ងាយមក Auan Rangsit កាន់តែស្វីត ទន្ទឹងរង់ចាំកូនក្នុងផ្ទៃ

//s5.kh1.co/a4/a48e468d2d44208d7e7374be8bb6fc030ec46918.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មើលប្ដីប្រពន្ធគេផង! បែកគ្នារាប់ខែហើយ អ្នកណាមិននឹក? មួយរយៈចុងក្រោយនេះ តាំងពីបានជួបជុំជាមួយប្រពន្ធវិញ Auan Rangsit ផ្អែមល្ហែមនឹងគ្នា ដូចចង់លើសជាតិស្ករហើយ។

ថៃ៖ ដោយសារតែស្ថានភាពនៃ Covid-19 ទើបធ្វើឲ្យតារាសម្ដែងប្រុស លោក Auan Rangsit  ត្រូវចំណាយពេល រស់នៅបែកគ្នាជាមួយភរិយាអស់រាប់ខែ  ទម្រាំតែទទួលបានការអនុញាតិឲ្យធ្វើដំណើរចេញហោះហើរពីប្រទេសថៃ ទៅកាន់ប្រទេសកូរ៉េ ដើម្បីទៅជួបនិងមើលថែប្រពន្ធ ដែលកំពុងមានផ្ទៃពោះ និងកំពុងជិតសម្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េហើយ តារាប្រុសរូបនេះ ក៏បានទទួលបានការពិនិត្យសុខភាពយ៉ាងត្រឹមត្រូវ ហើយនៅទីបំផុត លោកក៏បានត្រឡប់ទៅផ្ទះបានជួបប្រពន្ធ ដូចបំណង។

អ្វីដែលពិសេសនោះ ហ្វេនៗជាច្រើននាំគ្នា លួចច្រណែនចំពោះប្ដីប្រពន្ធមួយគូនេះ មិនស្ទើរនោះទេ ព្រោះថា ចាប់តាំងពីពួកគេ បានជួបគ្នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសរូបនេះ តែងតែផ្ដល់ភាពផ្អែមល្ហែម យ៉ាងកក់ក្ដៅឲ្យប្រពន្ធ ដែលកំពុងតែពរពោះនោះ និងតែងតែធ្វើអ្វីៗសប្បាយៗ ឃើញហើយ គឺពោរពេញទៅដោយសុភមង្គល និងគួរឲ្យរំភើបជំនួសផងដែរ។

ជាមួយគ្នានេះ ពេលដែលបានឃើញអ្នកទាំងពីរ បានជួបមុខគ្នាបង្កើតក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកបែបនេះ ហ្វេនៗក៏ញញឹបិតមាត់មិនជិតដែរ ខណៈពួកគេក៏កំពុងតែទន្ទឹងរង់ចាំ ការស្វាគន៍សមាជិកថ្មី ដែលជាចំណងដៃនៃស្នេហារបស់គេ នាពេលឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Auan Rangsit  និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit  និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T