កាន់តែធ្ងន់ធ្ងរ! អ្នកជំងឺ COVID -១៩ នៅ​រុស្ស៊ី​​ឈាន​ដល់​ជាង ៧១​ ម៉ឺននាក់ហើយ

//s5.kh1.co/66/66ec76767e8bca5d56228b2ab6bae5d035206b20.jpg
សង្គម

 ១១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសរុស្ស៊ីបានកត់ត្រាករណីថ្មីនៃជំងឺ COVID -១៩ ចំនួន ៦,៦៣៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

រុស្ស៊ី៖ មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺ COVID -១៩ របស់ប្រទេសរុស្ស៊ីបាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​មួយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានកត់ត្រាករណីថ្មីនៃជំងឺ COVID -១៩ ចំនួន ៦,៦៣៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដោយបង្កើនចំនួនករណីឆ្លងសរុប ៧១៣,៩៣៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនអ្នកស្លាប់ថ្មីក្នុងប្រទេសបានកើនឡើង ១៧៤ នាក់ដែលនាំអោយចំនួនអ្នកស្លាប់សរុបកើនដល់ ១១,០១៧ នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយឡើងវិញសរុបចំនួន ៤៨៩,០៦៨ នាក់ដោយរួមបញ្ចូលទាំង ៧,៧៥២ នាក់ដែលបានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះផងដែរ។

រូបតំណាង
រូបតំណាង

ទីក្រុងមូស្គូដែលជាតំបន់រងគ្រោះខ្លាំងជាងគេបំផុតរបស់ប្រទេសនេះដែលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៦៣៧ ករណីដែលនាំអោយមានករណីឆ្លងសរុបដល់ ២២៨,០០០ នាក់។

កាលពីថ្ងៃព្រហស្បតិ៍មនុស្សចំនួន ២៧៨,៤១០ នាក់ត្រូវបានស្ថិតក្នុងការតាមដានដោយអ្នកវេជ្ជសាស្ត្រនៅឡើយ ខណៈដែលចំនួនអ្នកបានធ្វើតេស្តមានជាង ២២,៣ លាននាក់និងត្រូវបានធ្វើឡើងនៅទូទាំងប្រទេស៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T