ខ្លាំងបាត់! Juventus កំពុងពិចារណាដាក់កីឡាករ៣នាក់ មកវ៉ៃដូរយកកីឡាករកំពុងឡើងកូដនៅ PL ម្នាក់នេះ

//s5.kh1.co/56/565603e7d29e7474b3f34325bfc15ceec294f5fe.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Juventus កំពុងពិចារណាដាក់កីឡាករ៣នាក់ មកវ៉ៃដូរយកកីឡាករ Adama Traore រប​ស់​ Wolves

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus គ្រោងដាក់កីឡាករ៣រូប ក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយកខ្សែប្រយុទ្ធស្លាបកំពុងឡើងកូដរបស់ក្រុម Wolverhampton Wanderers កីឡាករ Adama Traore

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Adama Traore
  កីឡាករ Adama Traore

ក្រោយបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុម Wolves ក្នុងរដូវកាលនេះ Traore ត្រូវបានក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ចោមរោមចង់បាន ក្នុងនោះរួមមានក្លិប Liverpool, Manchester City និង Manchester United ជាដើម ។ ដោយឡែកកាលពីពេលថ្មីៗ ក្លិប Juventus ត្រូវបានគេរាយការណ៍មកថា ក៏កំពុងពិចារណាដាក់សំណើផ្ទេរយកកីឡាករកំពូលល្បឿនសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ។

  កីឡាករ Adama Traore
  កីឡាករ Adama Traore

យោងតាមការចុះផ្សាយរបស់កាសែត ESPN ក្លិបជើងឯក Serie A រដូវកាលមុន មានគម្រោងដាក់កីឡាករ៣រូប ដែលមិនសូវប្រើប្រាស់ ដើម្បីមកដោះដូរយក Traore ពី Wolves ដោយកីឡាករទាំង៣នាក់នោះមានដូចជា អ្នកចាំទី Mattia Perin ខ្សែការពារ Daniele Rugani និង Cristian Romero

កីឡាករទាំង៣របស់ Juventus
កីឡាករទាំង៣របស់ Juventus

គួរឲ្យដឹងដែរថា Traore ក្នុងរដូវកាលនេះ បង្ហាញខ្លួនឲ្យក្រុមរហស្សនាមចចកខ្មៅ បាន៤៨ប្រកួត ក្នុងនោះគេស៊ុតបាន៦គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១២ដង។ ខណៈបច្ចុប្បន្នរូបគេកំពុងជួយក្រុម Wolves ប្រជែងយកតំណែង Top 4 ក្នុងក្របខណ្ឌ​ Premier League ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T