ចុមៗ! Leicester ត្រៀមប្រមាញ់យកតារាធ្លាក់កូដរបស់ Real Madrid រូបនេះដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយ Vardy

//s5.kh1.co/cb/cbf7612fa624c4fcf5ec4eb20d86aefa78951891.jpg
កីទ្បា

 ១០-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Leicester ត្រៀមប្រមាញ់យកតារាធ្លាក់កូដរបស់ Real Madrid កីឡាករ Luka Jovic មកចាប់ដៃគូប្រយុទ្ធជាមួយ Vardy

បរទេស៖ បើតាមគេហទំព័រ The Sun បានឲ្យដឹងថាក្លិប Leicester City របស់អង់គ្លេសកំពុងតែត្រៀមលុយធំក្នុងការចរចាទិញយកកីឡាករ Luka Jovic ពីក្លិប Real Madrid ដើម្បីយកមកចាប់ដៃគូជាមួយកីឡាករ Jamie Vardy នៅតំបន់ប្រយុទ្ធរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

គួរបញ្ជាក់ដែរថាកីឡាករ Luka Jovic ត្រូវបានក្លិប Real Madrid ទិញពីក្លិប Frankfurt របស់អាល្លឺម៉ង់ក្នុងចំនួនទឺកប្រាក់៥៤លានផោន (ឬប្រមាណ៦៨លានដុលា្លរ) កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមុន។

  កីឡាករ Luka Jovic ពេលលេងឲ្យក្លិប Frankfurt
  កីឡាករ Luka Jovic ពេលលេងឲ្យក្លិប Frankfurt

ផ្ទុយស្រឡះពីការរំពឹងទុក កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបង្ហាញទម្រង់លេងមិនសូវល្អឲ្យក្លិបនោះទេ ពោលគឺក្នុងការលេង២៥ប្រកួតឲ្យ Real Madrid តារាធ្លាក់កូដរូបនេះរកបានតែ២គ្រាប់ប៉ុណ្ណោះ។ ដោយឡែកនៅពេលនេះ លោក Zinedine Zidane កំពុងតែសម្រេចចិត្តដាក់លក់កីឡាករវ័យ២២ឆ្នាំរូបនេះ ឬក៏ឲ្យក្លិបផ្សេងខ្ចីជើង។

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ជាមួយគ្នានេះដែរក្លិប Leicester បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ដោយលោក Brendan Rodgers ដែលជាគ្រូបង្គោលរបស់ក្លិបនោះជឿជាក់ថា ប្រសិនបើ Luka Jovic ធ្វើការផ្លាស់ប្តូរចេញពីក្លិប Real Madrid នោះ រូបគេនឹងអាចមានទម្រង់លេងល្អប្រសើរឡើងវិញ។

  លោក Brendan Rodgers និង កីឡាករ Jamie Vardy
  លោក Brendan Rodgers និង កីឡាករ Jamie Vardy

លោក Brendan Rodgers កំពុងតែចង់ពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ក្លិប ហើយប្រសិនជាអាចទិញកីឡាករ Luka Jovic មករួមក្លិបបានមែននោះ កីឡាករ Jamie Vardy នឹងមានដៃគូរកគ្រាប់បាល់ដ៏សក្ដិសមម្នាក់។ យ៉ាងណាមិញក្លិប Real Madrid អាចនឹងលក់កីឡាកររូបនេះក្នុងចំនួនទឹកប្រាក់៣១លានផោន (ឬប្រមាណ៣៩ លានដុល្លារ) ដែលជាតម្លៃទាបជាងពេលដែលក្លិបយក្សមួយនេះទិញពី Frankfurt ៕

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic
  កីឡាករ Jamie Vardy
  កីឡាករ Jamie Vardy

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T