Epic ​​Games ពិសេស​​បែប​​នេះ​ ទើបក្រុមហ៊ុន Sony មិន​​ញ​ញើត​​នឹង​​បោះ​​ទុន​​ជាង​​​ ២០០ លាន​ដុល្លារ​

//s5.kh1.co/3c/3cdd83a312090958a9dffe43575d8529057fb01e.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Sony ទើបតែប្រកាសបោះទុនវិនិយោគ ២៥០ លានដុល្លារអាមេរិកចូលក្នុង Epic Games

ក្រុមហ៊ុន Sony ទើបតែប្រកាសបោះទុនវិនិយោគ ២៥០ លានដុល្លារអាមេរិកចូលក្នុង Epic Games។ កិច្ចព្រមព្រៀងនេះកើតឡើងភ្លាមៗបន្ទាប់ពីកម្មវិធីប្រគំតន្ត្រីរបស់ Fortnite Travis Scott ដែលទទួលបាន​ជោគជ័យយ៉ាង​ខ្លាំង ដែលយើងបានឃើញពីការរួមបញ្ចូលគ្នារវាងហ្គេម និងតន្រ្តីដែលមើលទៅយ៉ាងអស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sony ក៏ទើបតែបញ្ចេញនូវ Play Station 5 ផងដែរ ដែល Sony កំពុងសម្លឹងមើលការសហការថ្មីមួយ​ដែលជំរុញ​ឲ្យខ្លួនកាន់តែជោគជ័យថែមមួយកម្រិតទៀតជាមួយនឹងការវិនិយោគទុន ២៥០ លានដុល្លារនេះ។​ 

CEO របស់ក្រុមហ៊ុន Epic Games គឺលោក Tim Sweeney ក៏បាននិយាយដែលថា Epic Games ក៏​កំពុងតែសហការជាមួយ Sony Pictures ក៏ដូចជា Sony Music សម្រាប់បទពិសោធន៍ថ្មីក្នុងការលេង​ហ្គេម​ផងដែរ។

ទំហំនៃការវិនិយោគរបស់ Sony ទៅកាន់ Epic Games នោះគឺស្មើនឹង ១.៤% នៃទុនសរុបរបស់ Epic Games ដែលសរុបចំនួន ១៧.៨៦ ពាន់លានដុល្លារ៕

Sony
Sony
Epic Games
Epic Games
Fortnite
Fortnite
Fortnite x Travis Scott Concert Tour
Fortnite x Travis Scott Concert Tour
PS5
PS5
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T