ត្រឹម ​៦​ខែ​ឆ្នាំ​នេះ​ ក្រសួង​បរិស្ថាន​ថា​​ ខ្លួន​ដោះ​អន្ទាក់​ខ្សែ​នី​ឡុង​ ឬ​ខ្សែ​កាប​បាន​ជាង ​២ម៉ឺន​អន្ទាក់​ពី​តំបន់​ការ​ពារ​ធម្មជាតិ​

//s5.kh1.co/5a/5a98ad68872f65c3c1a0a8747d5c0dd7f396b757.jpg
សង្គម

 ១០-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញ​ពីតំបន់ការពារធម្មជាតិ៦ខែឆ្នាំ២០២០ (មករាដល់ខែមិថុនា) អន្ទាក់សរុបចំនួន ២០១៧៩ អន្ទាក់ ត្រូវបានដោះចេញ​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញ​ពីតំបន់ការពារធម្មជាតិ៦ខែឆ្នាំ២០២០ (មករាដល់ខែមិថុនា) អន្ទាក់សរុបចំនួន ២០១៧៩ អន្ទាក់ ត្រូវបានដោះចេញ​។​ ចំណែកនៅ ឆ្នាំ២០១៩ កន្លងទៅ អន្ទាក់ចំនួនជាង៤ម៉ឺនអន្ទាក់ត្រូវបាន ដោះចេញពីតំបន់ការពារធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបន្ថែមថា អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់​បំផុត។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើង ដោយជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់​ចរន្តអគ្គិសនី​ដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។

លោក នេត្រ ភក្ត្រា
លោក នេត្រ ភក្ត្រា

អន្ទាក់គឺជាឃាតករលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់​ប្រភេទ​សត្វមួយចំនួន ដែលស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ។

ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ពីក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ហើបថា ខ្លួនមិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រី​ឧទ្យានុរក្ស​ក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។

លោក នេត្រ ភក្ត្រា
លោក នេត្រ ភក្ត្រា
https://s5.kh1.co/__image/w=650,h=434,q=100/bc/bc1790ec4436cd6a5cda8b92f291044fe9196ed3.jpg

ក្រៅពីនេះ ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វ​ ក្រសួងបានទទូចឲ្យពលរដ្ឋកុំបរិភោគ​សាច់​សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេង​ៗ​។

ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួង​បរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញ​តំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុងតំបន់របស់ពួកគាត់៕

https://s5.kh1.co/__image/w=650,h=434,q=100/dc/dcdecec367a06e46ebb6d5889f6c9d9b4e84f37b.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T