ស្ងាត់ៗ សុផា លីនដា ដាច់ចិត្តបង្ហាញ មុខមាត់គូស្នេហ៍ជាសាធារណៈ សមគ្នាខ្លាំង

//s5.kh1.co/55/5548249f81d1e685255215ad87d58002af196ecd.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំមកនេះ ស្រាប់តេមុននេះ កញ្ញា សុផា លីនដា បង្ហោះរូបភាពបង្ហាញមុខមាត់គូស្នេហ៍ខ្លួនជាសាធារណៈ។

ភ្នំពេញ៖ តារាសម្ដែង និងតារាម៉ូដែល កញ្ញា សុផា លីនដា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយនាងបានឈានជើងចូលសិល្បៈអស់ច្រើនឆ្នាំមកហើយ តែសន្ទុះនៃការគាំទ្រពីទស្សនិកជន នៅតែច្រើនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត យើងសង្កេតឃើញថា តារាស្រីរូបនេះ នៅតែមានរូបសម្ផស្សស្រស់ស្អាត នៅក្មេងដដែល បើទោះបីមានវ័យច្រើនបន្តិចមែន។ ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ តារាស្រីពោរពេញដោយសមត្ថភាពរូបនេះ តែងតែបង្ហោះរូបភាពបង្អួតសម្រស់ ជាមួយស្ទាយ៍តែងខ្លួនក៏គាន់តែទាន់សម័យ បង្ហាញភាពស៊ិចស៊ី ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់ខ្លួនជានិច្ច។

គួរបញ្ជាក់ផងដែរ កញ្ញា សុផា លីនដា បានបង្ហាញស្នាដៃក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំហើយ តែនាងនៅមិនទាន់បានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់សោះ។ តែថ្មីៗនេះ ស្រាប់តែនាងបង្ហោះរូបភាពថ្មីមួយសន្លឹកជាមួយគូស្នេហ៍ខ្លួន ធ្វើឲ្យមិត្តៗសិល្បករ សិល្បការិនីរួមអាជីព និងហ្វេនៗជាច្រើន ភ្ញាក់ផ្អើល និងចូលរួមអបអរសាទរនាងស្ទើរតែគ្រប់គ្នាតែម្ដង។

ក្រោយនាងបង្ហាញមុខមាត់គូស្នេហ៍រួចមក មានហ្វេនៗអ្នកគាំទ្រជាច្រើន ចង់ឃើញនាងជាមួយម្ចាស់ស្នេហ៍ដឹងដៃគ្នាចូលរោងការឆាប់ៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា
  កញ្ញា សុផា លីនដា និងគូស្នេហ៍
  កញ្ញា សុផា លីនដា និងគូស្នេហ៍
  កញ្ញា សុផា លីនដា និងគូស្នេហ៍
  កញ្ញា សុផា លីនដា និងគូស្នេហ៍
សុផា លីនដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T