៣ គ្រាប់របស់ Manchester United ធ្វើឱ្យពួកគេមានសង្ឃឹមប្រជែងក្រុម Leicester កក់កៅអី UCL រដូវកាលក្រោយ

//s5.kh1.co/2b/2bbe3018d23a6adda6d3ac244f5735033512ac9d.jpg
កីទ្បា

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីយប់មិញ Manchester United បានបន្ដបង្ហាញទម្រង់លេងយ៉ាងល្អ ដែលអាចលុតក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល 3-0 នៅកីឡដ្ឋាន Villa Park។

កាលពីយប់មិញ Manchester United បានបន្ដបង្ហាញទម្រង់លេងយ៉ាងល្អ ដែលអាចលត់ក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល 3-0 នៅកីឡដ្ឋាន Villa Park។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅនាទីទី២៧ Bruno Fernandes បានបង្កើតឱកាសបាល់ពិន័យក្នុងប្រអប់គ្រោះថ្នាក់ ហើយបានស៊ុតនាំមុខ១គ្រាប់ឱ្យក្រុមបិសាចក្រហម បន្ទាប់មកនៅនាទី ៤០+៥ ខ្សែប្រយុទ្ធវ័យក្មេង Greenwood បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀត ខណៈខ្សែបម្រើ Paul Pogba ក៏បានសម្រេចគ្រាប់បាល់ទី៣ឱ្យក្រុមទទួលបានលទ្ធផល ៣-០ ដល់ចប់ការប្រកួត។

 កីឡាករ Paul Pogba
 កីឡាករ Paul Pogba

នៅក្នុងក្របខ័ណ្ឌ Premier League ក្លិបបិសាចក្រហមនៅក្រោមក្រុមលេខ ៤ ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ ដែលនេះជាឱកាសដែលក្រុមបិសាចក្រហមអាចប្រជែងកៅអី Champions League រដូវកាលក្រោយបាន៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T