ខាតមិនតិចទេ! រដ្ឋាភិបាលអេស៉្បាញហាមមិនឲ្យក្លិបនៅ La Liga ដាក់ឈ្មោះក្រុមហ៊ុនប្រភេទនេះលើអាវកីឡាករ ចាប់ពីរដូវកាលក្រោយទៅ

//s5.kh1.co/56/5640fe75df85c099f514a9c1a611370d7aae1f46.jpg
កីទ្បា

 ១០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលអេស៉្បាញហាមមិនឲ្យក្លិបនៅ La Liga ដាក់ឈ្មោះក្រុមហ៊ុនប្រភេទភ្នាល់ Online លើអាវកីឡាករ នៅរដូវកាលក្រោយ

អេស៉្បាញ៖ ក្លិបមួយចំនួននៅលីគកំពូល La Liga អាចនឹងបាត់បង់ចំណូលមិនតិចនោះទេពីការផ្សាយពាណិជ្ជកម្ម ដោយសាររដ្ឋាភិបាលរបស់ប្រទេសអេស៉្បាញចេញច្បាប់ហាមមិនឲ្យដាក់ឈ្មោះក្រុមហ៊ុនល្បែងភ្នាល់ online នៅលើ អាវកីឡាករចាប់ពីរដូវកាលក្រោយទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Mallorca
ក្រុមកីឡាកររបស់ក្លិប Mallorca

ជាមួយគ្នានេះដែររដ្ឋាភិបាលអេស៉្បាញបានអនុញ្ញាតិឲ្យមានការផ្សាយពាណិជ្ចកម្មរបស់ក្រុមហ៊ុនល្បែងភ្នាល់​ online នេះនៅចន្លោះតែពីម៉ោង១យប់រហូតដល់៥ភ្លឺប៉ុណ្ណោះនៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ ឬការផ្សាយផ្ទាល់ផ្សេងៗ។

សម្រាប់ក្រុមហ៊ុនទាំងនោះដែលកំពុងជាប់កុងត្រា រដ្ឋាភិបាលអេស៉្បាញនឹងទុកពេលឲ្យចំនួន៣ខែ ក្នុងការចរចាគ្នាជាមួយក្លិបដើម្បីសម្រេចកិច្ចការនេះ។ លើសពីនេះទៀតក្លិបក៏មិនអាចដាក់ឈ្មោះកីឡាកររបស់ខ្លួនភ្ជាប់ជាមួយ នឹងឈ្មោះរបស់ក្រុមហ៊ុនល្បែងភ្នាល់ online ទាំងនោះផងដែរ។

ក្រុមកីឡាកររបស់ក្លិប Levante 
ក្រុមកីឡាកររបស់ក្លិប Levante 

ជាក់ស្តែង ក្លិបធំៗចំនួន៨នៅក្នុងក្របខ័ណ្ឌ La Liga កំពុងតែដាក់ឈ្មោះក្រុមហ៊ុនទាំងនោះនៅលើអាវកីឡាកររបស់ខ្លួន ដែលក្លិបទាំងនោះមានដូចជា Valencia, Sevilla, Osasuna, Levante, Granada, Alaves, Leganes និង Mallorca ជាដើម។

ក្រុមកីឡាកររបស់ក្លិប Valencia
ក្រុមកីឡាកររបស់ក្លិប Valencia

គួរឲ្យដឹងដែរថាក្លិប Valencia កំពុងតែជាប់កុងត្រាជាមួយក្រុមហ៊ុនភ្នាល់ដ៏ធំនោះគឺ Bwin ក្នុងចំនួនទឹកប្រាក់ប្រមាណជា៤លានអឺរ៉ូ (ឬ៤.៥លានដុល្លារ) ក្នុងមួយរដូវកាល។ ចំណែកឯក្លិប Sevilla វិញកំពុងតែជាប់កិច្ចសន្យាក្នុងចំនួនទឹកប្រាក់៥លានអឺរ៉ូ (ឬ៥.៦លានដុល្លារ) ក្នុងមួយរដូវកាលជាមួយក្លិបហ៊ុន Marathonbet

កីឡាករ Javier Hernández របស់ក្លិប Sevilla
កីឡាករ Javier Hernández របស់ក្លិប Sevilla

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T