ដំណឹងក្តុលក្តួល! អភិបាលទីក្រុងសេអ៊ូលលោក Park WonSoon ប្រទះឃើញស្លាប់នៅតំបន់ភ្នំ សង្ស័យ...

//s5.kh1.co/9b/9b221d3d857e73a40bcef38a1387ddf35405772a.png
សង្គម

 ១០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អភិបាលទីក្រុងសេអ៊ូល លោក Park WonSoon ត្រូវបានប្រទះឃើញថាស្លាប់​ ដោយទំនងធ្វើអត្តឃាត បន្ទាប់ពីបានបាត់ខ្លួន អស់រយៈ៧ម៉ោង។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ គេបានបញ្ជាក់ថាអភិបាលក្រុងសេអ៊ូលលោក Park Won Soon ត្រូវបានគេរកឃើញថាបានស្លាប់នៅម៉ោងប្រហែល ១២ នឹង២០នាទីព្រឹកឈានចូលថ្ងៃទី ១០ ខែកក្កដា ទំនងលោកបានធ្វើអត្តឃាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៩ ខែកក្កដាប៉ូលីសកំពុងតែធ្វើការស្រាវជ្រាវ បន្ទាប់ពីទទួលបានរបាយការណ៍អំពីការបាត់ខ្លួនរបស់គាត់ក្រោយពី៧ម៉ោង ពីការបាត់ខ្លួនរបស់ចៅហ្វាយក្រុងគាត់ត្រូវបានគេប្រទះឃើញស្លាប់នៅជិតច្រកទ្វារ Sukjeongmun នៅលើភ្នំ Bukak នៅក្បែរគេហដ្ឋានរបស់គាត់។

គួរបញ្ជាក់ផងដែរ មានព័ត៌មានចុះថា លោក Park WonSoon បានបានបាត់ខ្លួនត្រូវបានគេរាយការណ៍ថា ដោយបាត់ខ្លួន ស្របពេលដែលកូនស្រីរបស់គាត់បានទូរស័ព្ទទៅប៉ូលីសនៅម៉ោង ៥:១៧នាទីល្ងាច នៅពេលនោះ ចៅហ្វាយក្រុងបានប្រើពាក្យសម្តី និងសកម្មភាព យ៉ាងគួរឱ្យសង្ស័យមុនពេលទូរស័ព្ទរបស់គាត់បានបិទ។

ក្នុងនោះផងដែរ កូនស្រីរបស់គាត់បាននិយាយថា បួនប្រាំម៉ោងមុនឪពុកខ្ញុំបានចេញពីផ្ទះ បន្ទាប់ពីនិយាយពាក្យដែលស្តាប់ទៅដូចជាប្លែកៗ ជាពិសេសទង្វើរបស់គាត់ ថែមទាំងទូរស័ព្ទរបស់គាត់ត្រូវបានបិទទៀតផង។ ដោយពេលនេះមហាជនកំពុងតែសង្ស័យថាលោកបានធ្វើអត្តឃាតផងដែរ តែទោះជាយ៉ាងណាក្តី រឿងនេះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតពីក្រុមជំនាញ។

ទន្ទឹមនឹងនេះដែរ នៅក្នុងនោះក៏មានគេបញ្ចូលពាក្យបណ្តឹង ដែលបានចោទប្រកាន់ ថាលោកអភិបាលក្រុងសេអ៊ូល បានយាយឺផ្លូវភេទ ទៅលើអតីតបុគ្គលិកស្រីម្នាក់ ដោយនារីម្នាក់នោះ បានដាក់ពាក្យបណ្តឹង ដោយអះអាងថាអភិបាលក្រុងសេអ៊ូល បានធ្វើទង្វើប្លែកៗ និងមិនគប្បីដោយបៀតបៀនផ្លូវភេទមកលើនាង៕

សូមទស្សនារូបខាងក្រោម៖

លោក Park Won Soon
លោក Park Won Soon
កន្លែងកើតហេតុ
កន្លែងកើតហេតុ
គេហដ្ឋានរបស់លោក
គេហដ្ឋានរបស់លោក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T