ចិត្តល្អណាស់! បាឡុងរបស់ក្រុមហ៊ុនមេ Google បានហោះទៅតំបន់ដាច់ស្រយាលក្នុងទ្វីបអាហ្វ្រិក ដើម្បីចែកចាយអ៊ីនធឺណេត

//s5.kh1.co/9f/9f8fbc06de01ef8e7eed5db1525d170cddceca3d.jpg
បច្ចេកវិទ្យា

 ០៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះ វាអាចជួយមនុស្សតាមដានសភាពការណ៍ បានកាន់តែរហ័ស នៅក្នុងការទំនាក់ទំនង ក្នុងកំឡុងពេលជំងឺរាតត្បាតសកល វីរុសកូរ៉ូណា។

កេនយ៉ា៖ បណ្ដាញចែកចាយប្រព័ន្ធអ៊ីនធឺណេតតាមរយៈបាឡុងដោយគម្រោងកម្មវិធី Loon របស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google គឺបានផ្ដល់អ៊ីនធឺណេតទៅកាន់តំបន់ដាច់ស្រយាល ក្នុងប្រទេសកេនយ៉ា។ វាបានផ្ដល់សេវា 4G ទៅកាន់មនុស្សជាច្រើន ដើម្បីអាចតេជាសំឡេងនិងជាវីដេអូ ឆែកអ៊ីនធឺណេត អ៊ីម៉ែល ការផ្ញើសារ និងការមើលវីដេអូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងនេះត្រូវបានប្រកាសតាំងពី២ឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលកេនយ៉ាទើបតែចុះហត្ថលេខាយល់ព្រម។ ឥឡូវនេះ វាអាចជួយមនុស្សតាមដានសភាពការណ៍ បានកាន់តែរហ័ស នៅក្នុងការទំនាក់ទំនង ក្នុងកំឡុងពេលជំងឺរាតត្បាតសកល វីរុសកូរ៉ូណា។ សេវាកម្មអ៊ីនធឺណេត 4G របស់បាឡុងបានសាកល្បងជាមួយអ្នកប្រើប្រាស់៣៥,០០០នាក់ ហើយនឹងត្រៀមគ្របណ្ដប់នៅលើតំបន់ ដែលមានទំហំ៥ម៉ឺនគីឡូម៉ែត្រក្រឡា។

បាឡុងចែកចាយអ៊ីនធឺណេត Loon
បាឡុងចែកចាយអ៊ីនធឺណេត Loon

នៅទីបំផុត បាឡុងដើរដោយបន្ទះថាមពលពន្លឺព្រះអាទិត្យចំនួន៣៥ នឹងហោះសំកាំងនៅខាងលើតំបន់អាហ្វ្រិកភាគខាងកើត។ ពួកវាត្រូវបានគេបង្ហោះក្នុងសហរដ្ឋអាមេរិក និងបានធ្វើដំណើរទៅប្រទេសកេនយ៉ា ដោយប្រើចរន្តខ្យល់។

ការធ្វើតេស្ដនៅទីវាលមួយបានបង្ហាញពីល្បឿន​ នៃការទាញយក 18.9Mbps និងល្បឿននៃការបង្ហោះឡើង 4.7Mbps។ ការរិះគន់ខ្លះបានលើកឡើងថា វាអាចប្រសើរជាងនេះ បើវាចែកចាយទៅកាន់ប្រទេសក្នុងទ្វីបអាហ្វ្រិកផ្សេងទៀត ពីព្រោះប្រទេសកេនយ៉ាមានអ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនស្រាប់ហើយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T