ចង់ជិះកាយ៉ាកមិនបាច់ទៅដល់កំពតឡើយ ព្រោះរមណីយដ្ឋានលាក់ខ្លួនមួយនេះ ស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញនោះទេ

//s5.kh1.co/d8/d85da936cec22a6583a3ce837e85afad2b983536.gif
យល់ដឹង

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រមណីយដ្ឋានលាក់ខ្លួន "ភូមិផ្កាត្រកួន"

ភ្នំពេញ៖ គ្រប់ពេលឲ្យតែចង់សម្រាកលំហែកាយជាមួយនឹងទេសភាពស្រស់ស្អាត ចង់ជិះទូកកាយ៉ាក គឺតែងតែនឹកឃើញដល់សម្រស់នៃខេត្តកំពតមុនគេបង្អស់តែម្តង ប៉ុន្តែពេលខ្លះគ្រាន់តែគិតដល់ចម្ងាយផ្លូវក៏ប្តូរចិត្តគេងផ្ទះវិញ។ ពេលនេះឈប់បារម្ភ ឈប់ចំណាយពេលច្រើនទៀតទៅ គ្រប់ពេលដែលសម្រាកលំហែកាយ ចង់ជិះទូកកាយ៉ាកសប្បាយៗ មិនចាំបាច់ចំណាយពេលជិះដល់ខេត្តកំពតក៏បានដែរ។ ហើយបើនិយាយពីទេសភាពវិញអេមកប់ៗតែម្តង ទៅម្តងហើយចង់ទៅម្តងទៀត ព្រោះតែលង់នឹងសម្រស់ទេសភាពនៅទីនោះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រមណីយដ្ឋានកំពុងលាក់ខ្លួន ដែលមានទីតាំងនៅមិនឆ្ងាយពីក្រុងភ្នំពេញឈ្មោះ “ភូមិផ្កាត្រកួន” ។ ជារៀងរាល់ថ្ងៃ ជាពិសេសនាចុងសប្តាហ៍រមណីយដ្ឋានមួយនេះទទួលភ្ញៀវពេញៗរកកញ្ចុះអង្គុយសឹងតែមិនមាន។ គួរបញ្ជាក់ផងដែរថា​ រមណីយដ្ឋាន “ភូមិផ្កាត្រកួន”​ មិនត្រឹមតែមានម្ហូបអាហារ មានកញ្ចុះសម្រាប់អង្គុយលេង អាងហែលទឹក សួនផ្កា ទូកកាយ៉ាកសម្រាប់ជិះកម្សាន្តលេងនោះទេ ក្នុងនោះក៏មានលក់ដីឡូតិ៍ ផ្ទះប្រណិតៗជាច្រើនផងដែរ។ 

សម្រាប់រមណីយដ្ឋាន “ភូមិផ្កាត្រកួន” មានទីតាំងស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ បើគិតពីស្ពានតាខ្មៅ ឬ ស្ពានព្រែកសំរោងតាមផ្លូវជាតិលេខ 21B ធ្វើដំណើរមករហូតប្រហែល 17 km នៅខាងឆ្វេងដៃមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែនឫស្សីជ្រោយ និងនៅខាងស្តាំដៃ គឺមានវត្តឫស្សីជ្រោយ រួចបត់ឆ្វេងតាមរបងសាលាមកបន្តិច នោះនឹងឃើញរមណីយដ្ឋាន “ភូមិផ្កាត្រកួន” ហើយ៕

ចង់ដឹងថា សម្រស់របស់ភូមិផ្កាត្រកួនមានភាពស្រស់ស្អាតកម្រិតណា កុំភ្លេចទស្សនារូបភាពខាងក្រោមនេះ៖

ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
ភូមិផ្កាត្រកួន
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T