ធ្វើ​ជា​តារា​មិន​ស្រួល​ទេ​! ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ៗ​ទាំង​នេះ​ មាន​ប្រវត្តិ​ត្រូវ​ក្រុម​ហ៊ុន​បំបាក់​ទឹក​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​ (វី​ដេ​អូ​)

//s5.kh1.co/0f/0f181a9cba60b417e103cbb9a4fa2236570db337.jpg
នារី

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពេលខ្លះក្រុមហ៊ុនសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង ក៏មានភាពខ្ជីខ្ជានៅក្នុងការមើលថែតារានៅក្រោមបង្គាប់របស់ខ្លួន ផងដែរ ព្រោះ​គេឃើញថាមានតារាជាច្រើនដែលត្រូវក្រុមហ៊ុនរបស់ខ្លួនមើលថែមិនបានល្អ

ពេលខ្លះក្រុមហ៊ុនសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង ក៏មានភាពខ្ជីខ្ជានៅក្នុងការមើលថែតារានៅក្រោមបង្គាប់របស់ខ្លួន ផងដែរ ព្រោះ​គេឃើញថាមានតារាជាច្រើនដែលត្រូវក្រុមហ៊ុនរបស់ខ្លួនមើលថែមិនបានល្អ។ ទាំងនេះគឺជាក្រុមតារា ចម្រៀងស្រីមួយចំនួនដែល បានទទួលរងផលប៉ះពាល់គួរសមពីទង្វើរបស់ក្រុមហ៊ុនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
1. PRISTIN
https://s5.kh1.co/__image/w=650,h=825,q=100/48/48c66a92828d225f9a813b9e6a340add1cb6efc2.png

PRISTIN បានចេញមុខនៅដំបូងនៅឆ្នាំ ២០១៧ ពួកគេគឺតារារះថ្មីដែលមានភាពល្បីល្បាញមួយនៅក្នុងចំណោម ក្រុមតារាថ្មីៗនៅក្នុងឆ្នាំនោះ។ ពួកគេថែមទាំងបានឈ្នះពានរង្វាន់យ៉ាងច្រើនផងដែរ។

ក្រុមមួយនេះបានទទួលភាពល្បីល្បាញជាមួយនឹងបទចម្រៀងដំបូងរបស់ខ្លួន «Wee Woo» និងក្រោយមកក៏​ត្រឡប់មកវិញជាមួយនឹងបទ «We Like»។ តែនោះគឺជាលើកចុងក្រោយដែលក្រុមនេះមានសកម្មភាពជាក្រុម​បែបនេះ។ សមាជិកក្រុមឈ្មោះថា Kyla បានចាកចេញពីក្រុមដោយសារបញ្ហាសុខភាព។

បន្ទាប់មក Kyulkyung, Nayoung, Eunwoo, Rena, និង Roa បានចូលជាក្រុមមួយរួមគ្នា ហៅថា PRISTIN V.។ តែជាសំណាងមិនល្អ PRISTIN V មិនបានទទួលជោគជ័យនោះទេ ហើយនោះក៏ជាលើកចុងក្រោយ​ដែលក្រុម​នេះ​​បានចេញបទចម្រៀង។ បន្ទាប់ពីនោះ Pledis Entertainment មិនបានបញ្ចេញសកម្មភាពថ្មីរបស់ក្រុមនេះ​ទៀត​ទេ ថែមទាំងមិនបានផ្តល់ព័ត៌មានពីក្រុមទាំងមូលដល់អ្នកគាំទ្រទៀត រហូតដល់ថ្ងៃដែលក្រុមមួយនេះ​បាន​ប្រកាស​ថា​នឹងរំសាយនៅក្នុងឆ្នាំ២០២០ ក៏បានធ្វើឳ្យអ្នកគាំទ្រសឹងតែមិនជឿ។

ទោះជាក្រុមមួយនេះបានលេចមុខមកក្នុងរយៈពេលខ្លី ប៉ុន្តែអ្នកគាំទ្របានកត់សម្គាល់ឃើញថាក្រុមហ៊ុនពិតជាមានការ​ខ្ជីខ្ជាបំផុតក្នុងការមើលថែពួកគេ លើកឧទាហរណ៍នៅពេលដែលគម្រប់ខួបពីរឆ្នាំរបស់ក្រុម Pledis Entertainment មិនទាំងបានធ្វើការអបអរដល់ពួកគេផង។

2. CLC
https://s5.kh1.co/__image/w=650,h=975,q=100/c9/c99276a092af961514a6b66d65107bc4f241cff8.png

CLC គឺជាក្រុមមួយដែលបាននិយាយពីការមិនពេញចិត្តរបស់ខ្លួនចំពោះក្រុមហ៊ុន Cube Entertainment ជាច្រើន ដង។ គណនីយ YouTube មួយដែលមានឈ្មោះថា clczone បានលើកឡើងនូវវីដេអូមួយចំនួនដែលក្រុមបាន​លើក​​ឡើងពីការមិនពេញចិត្តទាំងនោះ ដូចជាមានពេលមួយនោះដែល Yeeun បាននិយាយទាក់ទងនឹងការប្រគុំតន្ត្រី​របស់ក្រុមខ្លួន ដោយអ្នកគាំទ្របានសួរនាំដល់ការប្រគុំតន្រ្តីទូទាំងពិភពលោករបស់ក្រុមខ្លួន។

នាងក៏បានឆ្លើយថាសុំទៅសួរពីក្រុមហ៊ុនរបស់ពួកនាងចុះ។ ក្រុមទាំងមូលក៏ត្រូវធ្វើចិត្តយ៉ាងច្រើន ជាមួយនឹងការដែល​ក្រុមហ៊ុនបានពន្យារពេលនៃការត្រឡប់មកវិញរបស់ពួកគេរហូត ដែលវាធ្វើឳ្យទាំងសមាជិកក្រុម និងអ្នកគាំទ្រ​ខក​ចិត្ត​ម្ដង​ហើយ​ម្ដងទៀត។

អាចទស្សនាវីដេអូខាងក្រោមបាន៖

3. gugudan
https://s5.kh1.co/__image/w=650,h=432,q=100/01/01025e1039b4c50605713f4f14d809417c45c8e0.png

Gugudan បានចេញមុខដំបូងនៅក្នុងឆ្នាំ ២០១៦ និងមានសកម្មភាពជាប់មករហូត ទោះជាយ៉ាងណាក៏ដោយលើក ចុងក្រោយដែលយើងបានឃើញពួកគេគឺនៅក្នុងឆ្នាំ ២០១៨។ សមាជិកក្រុមម្នាក់ដែលមានឈ្មោះថា Sally បានលើក ឡើងពីក្រុមហ៊ុនរបស់ខ្លួន Jellyfish Entertainment ដែលបានព្យាយាមទាត់ក្រុមរបស់ខ្លួនចោល ដោយនាងបាន និយាយថា៖

«មួយឆ្នាំកន្លះមុន ក្រុមហ៊ុនបែរជាប្រាប់ឳ្យពួកយើងទៅផ្ទះវិញ ប៉ុន្តែខ្ញុំមិនហ៊ានត្រឡប់​ទៅប្រទេសចិនវិញ នោះទេ ខ្ញុំខ្លាចបើទៅវិញហើយខ្ញុំនឹងបោះបង់វាចោលរហូត។អ្វីដែលខ្ញុំអាចធ្វើបានគឺការ​ដែលស្រែកយំ​ដោយមាន សំបុត្រដែល​អ្នកគាំទ្របានឳ្យមកនៅក្នុងដៃ ដើម្បីកាត់​បន្ថយការតានតឹងចិត្តរបស់ខ្ញុំ ខ្ញុំនៅតែចង់អរគុណខ្លួនឯងដែល មិនព្រម​បោះបង់​នៅពេលនោះ»។

4. 2NE1
https://s5.kh1.co/__image/w=650,h=434,q=100/73/73ad6c48b1d951a2d95edb0a3298883ad7499ec8.png

នៅខណៈពេលដែល 2NE1 គឺជាក្រុមធំមួយនៅក្នុងចំណោមក្រុមធំៗទៀតដែលមាននៅក្នុងក្រុមហ៊ុន YG Entertainment ក៏ដោយ នោះក៏មិនមែនមានន័យថាក្រុមហ៊ុននឹងយកចិត្តទុកដាក់លើពួកគេច្រើននោះដែរ។Yang Hyun Suk គឺជាអ្នកដឹកនាំក្រុមហ៊ុននៅពេលនោះ លោកតែងតែធ្វើការនិយាយចំៗនៅចំពោះមុខក្រុមតែម្ដង។

ពេលមួយនោះ CL បាននិយាយថា« YG ធ្លាប់បានមកមើលពួកយើងសមការប្រគុំតន្ត្រីម្ដង នៅពេលនោះពួកយើង មិនបានតុបតែងមុខនោះទេ គាត់មើលយើងពីចម្ងាយនៅតាមអេក្រង់នោះ ហើយនិយាយថា..ហ្អា....ពួកគេពិតជា​អាក្រក់ មែនតើ គាត់និយាយបែបនោះនៅចំពោះមុខបុគ្គលិកគ្រប់គ្នា ហើយខ្ញុំពិតជាមានអារម្មណ៍ថាខកចិត្តខ្លាំង ណាស់»។

បន្ថែមពីលើនេះក្រុមហ៊ុនមួយនេះក៏មិនបានធ្វើការផ្សព្វផ្សាយក្រុមមួយនេះ ឳ្យបានពេញដៃពេញជើងនោះដែរ។ យោង​ទៅតាមការដែល 2NE1 ចេញបានតែអាល់ប៊ូមពីរប៉ុណ្ណោះ ក្នុងរយៈពេល៧ឆ្នាំដែលពួកគេធ្វើការយ៉ាងសស្រាក់ សស្រាំនោះ។ក្រុមហ៊ុនថែមទាំងធ្លាប់បានធ្វើការសន្យាខ្យល់ដល់អ្នកគាំទ្ររបស់ពួកគេជាច្រើនដងផងដែរ ដោយ YG Entertainment ធ្លាប់និយាយថានឹងបន្តសកម្មភាពរបស់ក្រុម ក្នុងនាមមានសមាជិកតែ៣នាក់ បន្ទាប់ពី Minzy បានចាកចេញទៅ ក្រោយមកក្រុមហ៊ុនបែរជាប្រកាសថាក្រុមទាំងមូលត្រូវបានរំសាយទៅវិញ។

5. T-ara
https://s5.kh1.co/__image/w=650,h=747,q=100/fb/fb4c688e6d17f1dc57f7e718d8fffa115603c7bd.png

MBK Entertainment មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើរឿងមើលថែតារារបស់ខ្លួនមិនបានល្អ សូម្បីតែ T-ara ក៏មិនអាចគេចផុតនោះដែរ។ កាលពីមុនសមាជិកក្រុមត្រូវបានក្រុមហ៊ុនបង្ខំឳ្យបង្អត់អាហារ ហើយ HyunA ដែលជា អតីតសមាជិកក្រុមរបស់ T-ara ថែមទាំងធ្លាប់ចេញមកបកអាក្រាតពីទង្វើអាក្រក់របស់ក្រុមហ៊ុន ដែលបានធ្វើដាក់ ក្រុមរបស់ខ្លួនទៀតផង។គួរបញ្ជាក់ផងដែរថាក្រុមទាំងមូលសម្រេចចិត្តចាកចេញពីក្រុមហ៊ុន កាលពីឆ្នាំ ២០១៨ ដោយសារតែទង្វើទាំងនេះ ប៉ុន្តែ MBK Entertainment មិនបានឳ្យពួកគេចាកចេញដោយស្រួលនោះទេ ដោយ ក្រុមហ៊ុនបានទាមទារច្បាប់ក្នុងការរក្សាសិទ្ធិឈ្មោះក្រុម ដើម្បីចៀសវាងសមាជិកនៅក្នុងក្រុមយកឈ្មោះនោះទៅផ្សព្វ ផ្សាយបាន។

នេះគឺជាគណនីយ៍ YouTube មួយដែលមានឈ្មោះថា Chaennie Lisoo ដោយបានធ្វើការបកស្រាយយ៉ាងពិស្តារ អំពីក្រុមហ៊ុនមួយនេះ។

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T