មិនចង់ឲ្យចេញទៅណាទេ! លោក Solskjaer សង្ឃឹមថា ខ្សែបម្រើឆ្នើមរូបនេះ នឹងបន្តកុងត្រាថ្មីជាមួយ Man UTD

//s5.kh1.co/44/448fe1e76b31de547dc9395cf9910ea91bd3624a.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក Solskjaer សង្ឃឹមថា ខ្សែបម្រើ Pogba នឹងបន្តកុងត្រាថ្មីជាមួយ Man UTD

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer សង្ឃឹមថា ខ្សែបម្រើឆ្នើម Paul Pogba នឹងបន្តកុងត្រាថ្មីជាមួយក្លិប ដើរតួជាចំណែកមួយសំខាន់ក្នុងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Pogba តែងតែមានដំណឹងលេចឮជារឿយៗពាក់ព័ន្ធទៅនឹងការផ្លាស់ទៅ Real Madrid ខណៈក្លិបចាស់របស់គេ Juventus ក៏មានចំណាប់អារម្មណ៍ផ្ទេរយកជម្រើសជាតិបារាំងរូបនេះ ទៅវិញផងដែរ។

https://s5.kh1.co/__image/w=650,h=488,q=100/68/68410e9822d1533b88c8b08061323082845e0196.png

ខ្សែបម្រើជួយបារាំងឈ្នះពាន World Cup ឆ្នាំ​២០១៨រូបនេះ បង្ហាញខ្លួនបានតែ៨ប្រកួតប៉ុណ្ណោះ មុនពេលសកម្មភាពបាល់ទាត់ត្រូវផ្អាកដោយសារជំងឺកូវីដ១៩ ប៉ុន្តែក្រោយដំណើរការមកវិញ Pogba បានបង្ហាញទម្រង់លេងល្អប្រសើរឡើង ពីមួយប្រកួតទៅមួយប្រកួត។

យ៉ាងណាមិញ មិត្តរួមក្រុមរបស់ Pogba ២រូប រួមមានកីឡាករ Nemanja Matic និង Scott McTominay ទើបបន្តកុងត្រារយៈពេលយូរជាមួយក្លិប។ ទន្ទឹមនឹងនេះ លោក Solskjaer ក៏សង្ឃឹមថា ក្លិបនឹងអាចបញ្ចុះបញ្ចូល ម្ចាស់អាវលេខ៦រូបនេះឲ្យបន្តស្នាក់នៅទឹកដី Old Trafford រយៈពេលវែងទៀតផងដែរ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នារដូវក្ដៅឆ្នាំក្រោយ។

McTominay និង Matic
McTominay និង Matic

លោក Solskjaer បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំមិនអាច អត្ថាធិប្បាយច្រើន ជុំវិញការពិភាក្សារវាងកីឡាករ និង ក្លិបនោះទេ ប៉ុន្តែជាការពិតពួកយើងចង់រក្សាកីឡាករល្អៗទុកនៅទីនេះ។ ពួកយើងចង់សាងសង់ក្រុមមួយសម្រាប់ពេលអនាគត ហើយ Scott និង Nemanja បានចូលរួមហើយ អ្នកទាំងពីរនេះ លេងក្នុងតំណែងតែមួយ ប៉ុន្តែស្ថិតនៅដំណាក់កាល២ផ្សេងគ្នា ដោយម្នាក់កំពុងស្ថិតក្នុងការចាប់ផ្ដើម ចំណែកឯម្នាក់ទៀត មានបទពិសោធន៍ក្រាស់ក្រែលទៅហើយ។ ហើយយើងក៏ត្រូវការកីឡាករ មានវ័យកណ្ដាល ហើយមានបទពិសោធន៍ដែរ ដូច្នេះសង្ឃឹមថា ពួកយើងនឹងអាចរក្សា Pogba បាន។ ខ្ញុំដឹងថា តាំងពី Pogba គាត់ជាពីរបួសវិញ គាត់ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ មើលទៅគាត់រីករាយនឹងបាល់ទាត់ ហើយចាំមើលថា តើអ្វីៗនឹងទៅជាយ៉ាងណា។

   លោក Ole Gunnar Solskjaer
   លោក Ole Gunnar Solskjaer
   លោក Ole Gunnar Solskjaer

គួរឲ្យដឹងដែរថា ចាប់តាំងពីក្របខណ្ឌ​ Premier League ដំណើរការប្រកួតវិញ Pogba បង្ហាញខ្លួនបាន៥ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទៅបាន២ដង៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T