កម្រណាស់! មេដំរីនៅប្រទេសស្រីលង្ការ កើតបានកូនភ្លោះ

//s5.kh1.co/cd/cd0396bcfa6ac67fb04578f10304a93014052a7c.jpg
សង្គម

 ០៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូនដំរីមួយគូ ដែលមានម្ដាយរួមគ្នា ត្រូវគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ Mnneriya នៃឧទ្យានជាតិរបស់ប្រទេសស្រីលង្ការ...

ស្រីលង្ការ៖ កូនដំរីមួយគូ ត្រូវគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ Mnneriya នៃឧទ្យានជាតិរបស់ប្រទេសស្រីលង្ការ ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងឈៀងខាងកើតទីក្រុងកូឡុំបូ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការសន្ឋិដ្ឋានរបស់មន្ដ្រីពាក់ព័ន្ធកាលពីថ្ងៃពុធបានឲ្យដឹងថា កូនដំរីពីរក្បាលនោះគឺជាកូនភ្លោះដ៏កម្រ ហើយវាត្រូវបានគេប៉ាន់ស្មានថា មានអាយុប្រហែលពី ទៅ សប្ដាហ៍ប៉ុណ្ណោះ ។

លោក Tharaka Prasad ជាអគ្គនាយកនៃនាយកដ្ឋានអភិរក្សសត្វព្រៃ បានប្រាប់សារព័ត៌មានមួយថា បន្ទាប់ពីបានសង្កេតមើលកូនដំរីមួយគូនោះពីចម្ងាយ លោកមានទំនុកចិត្ដគ្រប់គ្រាន់ ដើម្បីនិយាយថាពួកវាជាកូនដំរីភ្លោះ ហើយលាមករបស់ពួកវា ក៏ត្រូវបានគេយកទៅពិនិត្យ DNA ដើម្បីបញ្ជាក់ផងដែរ។ ហើយប្រសិនបើលទ្ធផលពិនិត្យទទួលបានវិជ្ជមាននោះ វានឹងក្លាយជាកូនដំរីភ្លោះលើកដំបូងក្នុងតំបន់ផងដែរ។

គួរឲ្យដឹងដែរថា សត្វដំរីជិត ២០០ក្បាលនៅក្នុងតំបន់ខាងលើ ត្រូវបានគេសម្លាប់ជារៀងរាល់ឆ្នាំ ដែលភាគច្រើនជាស្នាដៃរបស់កសិករ បន្ទាប់ពីពួកវាចូលលុកលុយក្នុងដីចម្ការ ហើយសត្វដំរីជាមធ្យម ៥០ក្បាលបានស្លាប់ជារៀងរាល់ឆ្នាំដូចគ្នា ពេលពួកវាវង្វេងចូលក្បែរជម្រករបស់អ្នកស្រុក។

សូមបញ្ជាក់ថា សត្វដំរីក្នុងប្រទេសស្រីលង្ការនៅសល់មិនច្រើនទេ ព្រោះបានថយចុះមកនៅត្រឹមតែជាង ៧,០០០ក្បាលប៉ុណ្ណោះ ដែលកាលពីដើមទសវត្សរ៍ឆ្នាំ១៩០០ មានប្រមាណ ១២,០០០ក្បាលឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនដំរីភ្លោះ
កូនដំរីភ្លោះ
កូនដំរីភ្លោះ
កូនដំរីភ្លោះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T