លំហែ​កាយ? មិន​បាច់​​ជិះ​​ទៅ​​ខេត្ត​ឆ្ងាយ​ក៏បាន រម​ណីយ​ដ្ឋាន​ថ្មី​ៗ​​ទាំង​​នេះ​​នៅកៀក​បង្កើយនឹង​ក្រុង​ភ្នំពេញតែម្តង

//s5.kh1.co/01/01368b610cde4c1a06359ce11112aab71fcf0cf4.jpg
យល់ដឹង

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រមណីយដ្ឋានថ្មីៗមួយចំនួនដែលស្ថិតនៅកៀក​បង្កើយនឹង​រាជធានី​ភ្នំពេញតែម្តង ហើយក៏ជាចំណុចល្អមួយដែរសម្រាប់អ្នក​មាន​ពេល​វេលាខ្លី

យើងសង្កេតឃើញថានាពេលបច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តតាមទីជិតទីឆ្ងាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​នាថ្ងៃចុង​សប្តាហ៍មានការកើនឡើងគួរឲ្យកត់សម្គាល់។ ថ្ងៃបុណ្យជាតិឈប់សម្រាកផ្សេងៗ គ្រប់គ្នាសុទ្ធតែចង់​មាន​ពេល​វេលា​លំហែកាយ ថតរូបលេង ជួបជុំមិត្តភក្តិ បងប្អូនសាច់ញាតិ ឬជាមួយមនុស្សពិសេសរបស់ខ្លួនជាដើម បន្ទាប់ពីទំនេរពីភារកិច្ចរៀងៗខ្លួនប្រចាំថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុផលយ៉ាងដូច្នេះហើយ ទើបកំណើននៃការរីកលូតលាស់នៃសួនកម្សាន្ត និងរមណីយដ្ឋានក្តីកាន់តែមានច្រើន​ជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ។

ទន្ទឹមនឹងភាពសម្បូរពោរពាសនៃកំណើនរមណីយដ្ឋានទាំងនេះនៅក្នុងប្រទេសកម្ពុជា ក៏មានប្រិយមិត្តខ្លះបានស្គាល់ និងខ្លះទៀតប្រាកដជាពុំទាន់បានស្គាល់ឡើយនូវរមណីយដ្ឋានថ្មីៗមួយចំនួនដែលស្ថិតនៅកៀក​បង្កើយនឹង​រាជធានី​ភ្នំពេញតែម្តង ហើយក៏ជាចំណុចល្អមួយដែរសម្រាប់អ្នកមានពេលវេលាខ្លី ឬ មិនចង់ចំណាយពេលយូរក្នុងការធ្វើ​ដំណើរ​​ទៅ​កាន់​បណ្តាខេត្តឆ្ងាយៗ។

តោះ! ចង់ដឹងរមណីយដ្ឋានណាខ្លះនៅកៀកនឹងភ្នំពេញយើងខ្លះ?

១. សួនសាងស្នេហ៍ កាណាឌីយ៉ា

ទីតាំងសួនកម្សាន្តនេះគឺស្ថិតនៅតំបន់ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សួនសាងស្នេហ៍ កាណាឌីយ៉ា
សួនសាងស្នេហ៍ កាណាឌីយ៉ា
សួនសាងស្នេហ៍ កាណាឌីយ៉ា
សួនសាងស្នេហ៍ កាណាឌីយ៉ា
សួនសាងស្នេហ៍ កាណាឌីយ៉ា
សួនសាងស្នេហ៍ កាណាឌីយ៉ា

២. សួនកម្សាន្ត លីម នុងនុត

សួនកម្សាន្តមួយនេះគឺមានទីតាំងស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សួនកម្សាន្ត លីម នុងនុត
សួនកម្សាន្ត លីម នុងនុត
សួនកម្សាន្ត លីម នុងនុត
សួនកម្សាន្ត លីម នុងនុត
សួនកម្សាន្ត លីម នុងនុត
សួនកម្សាន្ត លីម នុងនុត

៣. រមណីយដ្ឋាន ភូមិផ្កាត្រកួន

រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន

សូមជម្រាបផងដែរថា ទីតាំងរមណីយដ្ឋានទាំងបីខាងលើសុទ្ធតែមានដាក់បង្ហាញក្នុង Google Map ទាំងអស់តែម្តង ដែលវាផ្តល់ភាពងាយស្រួលសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅទស្សនាកម្សាន្តអាច Search មើលបន្ថែម​ដើម្បីដឹង​កាន់តែលម្អិតពីផ្លូវឆ្ពោះទៅទីតាំងរមណីយដ្ឋាននីមួយៗ៕

Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T