បើសិនជាដៃឆ្វេងអ្នកចេះតែមានអារម្មណ៍ធ្ងន់ៗជាប់ រឿងដំបូងដែលអ្នកធ្លាប់តែគិតនោះ គឺបញ្ហាបែបបេះដូង។ ខណៈពេលដែលការឈឺចាប់ ភាពធ្ងន់ ខ្សោយ ឬស្ពឹកនៅដៃខាងឆ្វេងអាចជាអាការៈបញ្ជាក់អំពីជំងឺគាំងបេះដូង តែវាមិនមែនបែបហ្នឹងទាំងអស់ឡើយ។ ភាពមិនមានផាសុកភាពដ៏ចម្លែកនៅដៃខាងឆ្វេងនេះអាចជាសញ្ញាបញ្ជាក់អំពីបញ្ហាណាមួយផ្សេងច្រើនទៀតដូចជា៖

១. ជំហរមិនល្អ

រូបតំណាង

ជំហររាងកាយមិនល្អ ខណៈពេលកំពុងតែគេង ឬអង្គុយរយៈពេលយូរ អាចនាំឲ្យកៀបដល់សរសៃប្រសាទបាន។ ជាលទ្ធផល ក្រោយពីមានអារម្មណ៍ធ្ងន់ធ្ងរ អ្នកអាចនឹងមានអាការៈឈឺឈៀបៗដូចម្ជុរចាក់នៅដៃខាងឆ្វេងដែរ។ 

២. របត់ឈាមរត់មិនស្រួល

រូបតំណាង

របត់ឈាមរត់មិនល្អគឺជាហេតុផលមួយផ្សេងទៀតដែលអ្នកប្រហែលជាអាចមានអារម្មណ៍ស្ពឹកៗ ឈឺចាប់នៅដៃខាងស្តាំ។ របត់ឈាមរត់រងការស្ទះនៅពេលដែលសរសៃឈាមរួមតូចដោយសារតែជំហរមិនល្អ ការប៉ះទង្គិច ឬកង្វះជីវជាតិផ្តល់សុខភាព។ ករណីខ្លះ របត់ឈាមរត់មិនស្រួលអាចដោយសារតែជំងឺណាមួយក្នុងខ្លួនដូចជា ទឹកនោមផ្អែម ការរីកសរសៃវ៉ែន ឬជំងឺសរសៃឈាមចុងដៃចុងជើងដែលសុទ្ធ សឹងតែត្រូវការការព្យាបាលទាំងអស់។ 

៣. ក្រហាយដើមទ្រូង

រូបតំណាង

ការក្រហាយដើមទ្រូងគ្មានអ្វីដែលជាប់ទាក់ទងនឹងបេះដូងឡើយ ប៉ុន្តែវាមានលក្ខណៈដូចជំងឺគាំង បេះដូងដែរ។ អ្នកប្រហែលជាមានអាការៈស្រដៀងគ្នាដូចជា ធ្ងន់ក្នុងទ្រូង ដៃ ក ឬថ្គាម។ ជាធម្មតាការភើនឹងជួយសម្រួលដល់ការឈឺចាប់ បើសិនជាវាកើតឡើងដោយសារតែការក្រហាយដើមទ្រូង។ ការក្រហាយដើមទ្រូងនេះក៏អាចបណ្តាលមកពីជំងឺច្រាលទឹកអាស៊ីតក្រពះមកបំពង់ក ហើយបង្កជាការឈឺចាប់ ឬធ្ងន់ដៃឆ្វេងម្ខាងដែរ។ 

៤. ការប្រើប្រាស់ថ្នាំមួយចំនួន

រូបតំណាង

ថ្នាំខ្លះត្រូវបានគេដឹងថាជាដើមហេតុនាំឲ្យធ្ងន់ដៃ។ ចូរពិគ្រោះជាមួយគ្រូពេទ្ យបើសិនជាអ្នកមានអារម្មណ៍ធ្ងន់ ឬឈឺចាប់នៅដៃមួយចំហៀងក្រោយពីចាប់ផ្តើមញ៉ាំថ្នាំថ្មី។ ជាធម្មតា ចូរឈប់លេបថ្នាំ ឬបន្ថយកម្រិតថ្នាំដើម្បីបន្ថយអាការៈ។ ថ្នាំដែលអាចធ្វើឲ្យមានអាការៈបែបនេះមានដូចជា៖

  1. ថ្នាំបញ្ចុះកូឡេស្តេរ៉ុល
  2. ថ្នាំព្យាបាលជំងឺមហារីក

៥. របួសលើរាងកាយ

រូបតំណាង

ការមានរបួសលើរាងកាយគឺជាមូលហេតុជាក់ស្តែងបំផុតនៃការឈឺចាប់ ឬធ្ងន់នៅដៃខាងឆ្វេង។ អ្នកប្រហែលជាមានការយឺតសរសៃចងឆ្អឹង ឬរហែកសរសៃចងសាច់ដុំណាមួយនៅដៃខាងឆ្វេងក្នុងពេលហាត់ប្រាណ ឬធ្វើសកម្មភាបប្រចាំថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]