សហរដ្ឋអាមេរិកចាប់ផ្តើមដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ ព្រោះតែហេតុផលនេះ (មានវីដេអូ)

//s5.kh1.co/5f/5f3dd118664fd633cb466f4b66d48c1fbb94504d.jpg
សង្គម

 ០៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមជាផ្លូវការនូវការដកសហរដ្ឋអាមេរិកចេញពី អង្គការសុខភាពពិភពលោកហើយ

វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតី Donald Trump បានចាប់ផ្តើមជាផ្លូវការនូវការដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោកដែលធ្វើឱ្យមានការគំរាមកំហែងចំពោះការឆ្លើយតបរបស់អង្គការសហប្រជាជាតិចំពោះកូរ៉ូណាវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហរដ្ឋអាមេរិកគឺជាអ្នកចូលរួមផ្នែកហិរញ្ញវត្ថុធំបំផុតដល់អង្គការសុខភាពពិភពលោក (WHO) ដែលដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺជាសកលរួមមាន៖​ ជំងឺខួរឆ្អឹងខ្នង ជំងឺកញ្ជ្រិល និងបញ្ហាសុខភាពផ្លូវចិត្ត។

លោក Donald Trump
លោក Donald Trump

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា បន្ទាប់ពីបានគម្រាងផ្អាកប្រាក់ជំនួយ ចំនួន ៤០០ លានដុល្លារក្នុងការរួមចំណែកប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក និងការប្រកាសដកខ្លួន ចេញនោះ លោក Trump បានជូនដំណឹងជាផ្លូវការដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថាសហរដ្ឋអាមេរិកបានចាប់ផ្តើមដកខ្លួនចេញហើយ។

ការដកខ្លួនចេញមានប្រសិទ្ធភាពក្នុងរយៈពេលមួយឆ្នាំពោលគឺថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១។ លោក Joe Biden ដែលជាគូប្រជែងខាងប្រជាធិបតេយ្យរបស់លោក Trump គឺប្រាកដជាបញ្ឈប់ វាហើយនឹងបន្តសកម្មភាពជាមួយអង្គការសុខភាពពិភពលោកដដែល ប្រសិនបើគាត់ឈ្នះលោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា។

រូបតំណាង
រូបតំណាង

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានបញ្ជាក់ថាសហរដ្ឋអាមេរិក បានផ្តល់ការជូនដំណឹងរបស់ខ្លួនរួចហើយ។ លោកបាននិយាយបន្តថា ក្រោមលក្ខខណ្ឌដែលបានកំណត់នៅពេលសហរដ្ឋអាមេរិកចូលជាសមាជិកអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ១៩៤៨ ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្តល់ការជូនដំណឹងមុនរយៈពេលមួយឆ្នាំដើម្បីដកខ្លួនចេញនិងបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុដែលបានវាយតម្លៃ។

លោក Trump បានចោទប្រកាន់អង្គការសុខភាពពិភពលោកថាមានភាពលម្អៀងទៅរកប្រទេសចិនដោយនិយាយថា អង្គការនេះមិនអើពើនឹងសញ្ញាដំបូងនៃការឆ្លងពីមនុស្សទៅមនុស្ស ដែលឆ្លងវីរុសដ៏សាហាវនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T