ថៃ៖ រឿងភាគថៃដែលមានចំណងជើងថា “ Payakorn Sorn Ruk” កំពុងមានការធ្លាក់ចុះ ខណៈពេលដែលរឿងភាគថៃថ្មី ដែលមានចំណងជើងថា “ Marn Bang Jai” បានឈរនៅចំណាត់ថ្នាក់ លេខ១ ដែលកំពុងចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ និងថ្ងៃអង្គារ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ០៧ ខែកក្កដា នេះរឿងភាគថៃ ដែលមានការសម្តែងដោយលោក Weir Sukollawat និងកញ្ញា Mookda Narinrak ទទួលបានចំណាត់ថ្នាក់ជាមធ្យម 5.0 ភាគរយ។ ទន្ទឹងនឹងគ្នានេះដែរ រឿងភាគថៃថ្មីរបស់ប៉ុស្តិ៍លេខ3 ដែលមានចំណងជើងថា “ Payakorn Sorn Ruk” ដែលបានចូលរួមសម្តែងដោយលោក James Jirayu និងកញ្ញា Ice Preechaya បានទទួលចំណាត់ថ្នាក់ 2.3 ភាគរយ។
ដោយឡែករឿងភាគថ្មីរបស់ទូរទស្សន៍ ONE 31 ដែលមានការចូលរួមសម្តែងដោយលោក Thanapat, Vill Wannarot និងកញ្ញា Bifern Anchasa បានទទួលបានចំណាត់ថ្នាក់ 1.4ភាគរយ៕


