អាណិតណាស់! តារាសម្តែងធ្លាប់ថតជាមួយទិនហ្វី អាចនឹងធ្លាក់ខ្លួនពិការ រហូតដល់និយាយលែងកើត

//s5.kh1.co/f0/f025f76c2b92922560dd9d3574a8581a6003f294.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សម្តែងជើងចាស់ Lee Kin Yan ដែលច្រើនតែនិយមប​ង្ហាញខ្លួននៅក្នុងភាពយន្តជាមួយលោក ទិន ហ្វី ពេលនេះគាត់ត្រូវធ្លាក់ខ្លួនពិការ ក្រោយពីបានវិលមុខដួលកាលពីឆ្នាំទៅ។

ហុងកុង៖ ពិតជាគួរឲ្យអាណិតអាសូរដល់ តារាសម្តែងជើងចាស់ Lee Kin Yan ដែលច្រើនតែនិយមប​ង្ហាញខ្លួននៅក្នុងភាពយន្តជាមួយលោក ទិន ហ្វី ដូចជារឿង «ចុងភៅទេវតា» និង «ស្តេចបាល់ទាត់ទិនហ្វី» ជាដើម ពេលនេះរូបលោក ត្រូវធ្លាក់ខ្លួនពិការ ក្រោយពីបានវិលមុខដួលបោកក្បាល កាលពីឆ្នាំទៅមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានធ្លាក់ខ្លួនពិការនិយាយលែងរួច ក្រោយពី មានអាការវិលមុខភ្លាមៗ រហូតដល់ទប់ខ្លួនលែងជាប់ហើយ ក៏ដួលទៅលើឥដ្ឋមួយទំហឹង បន្ទាប់ជំនួយការរបស់គាត់ ក៏បានដឹកគាត់ទៅមន្ទីរពេទ្យភ្លាមៗដោយ មិនបង្អង់យូរឡើយ។ ប៉ុន្តែបន្ទាប់ពីដួលរួចមក គ្រូពេទ្យក៏បានបញ្ជាក់ពី ស្ថានភាពរបស់គាត់ថា រាងកាយគាត់ប៉ះទង្គិចខ្លាំងនៅផ្នែកខាងឆ្វេង ដែលប៉ះពាល់រហូតគាត់មិនអាចនិយាយបាន ដោយត្រូវការពេលវេលាបន្ថែម ដើម្បីតាមដានស្ថានភាពគាត់បន្តទៀត។ 

ក្រោយពីបានដូច្នេះរួចមក ហ្វេនគាត់និង អ្នកដែលគាំទ្រវិស័យឧស្សាហ័កម្មភាពយន្តហុងកុង ក៏បានសម្តែងការអាណិតអាសូរនិង ពាក្យជូនពរតារាជើងចាស់ Lee Kin Yan ឲ្យជាសះស្បើយពីជំងឺនេះផងដែរ។

សូមចូលមើលរូបភាពខាងក្រោម៖

Lee Kin Yan
Lee Kin Yan
Lee Kin Yan
Lee Kin Yan
Lee Kin Yanក្នុងរឿងចុងភៅទេវតា
Lee Kin Yanក្នុងរឿងចុងភៅទេវតា
Lee Kin Yan ក្នុងរឿងស្តេចនំពងទា
Lee Kin Yan ក្នុងរឿងស្តេចនំពងទា
Lee Kin Yanនិង គ្រួសារ
Lee Kin Yanនិង គ្រួសារ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T