ហុងកុង៖ ពិតជាគួរឲ្យអាណិតអាសូរដល់ តារាសម្តែងជើងចាស់ Lee Kin Yan ដែលច្រើនតែនិយមបង្ហាញខ្លួននៅក្នុងភាពយន្តជាមួយលោក ទិន ហ្វី ដូចជារឿង «ចុងភៅទេវតា» និង «ស្តេចបាល់ទាត់ទិនហ្វី» ជាដើម ពេលនេះរូបលោក ត្រូវធ្លាក់ខ្លួនពិការ ក្រោយពីបានវិលមុខដួលបោកក្បាល កាលពីឆ្នាំទៅមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាប្រុសរូបនេះ បានធ្លាក់ខ្លួនពិការនិយាយលែងរួច ក្រោយពី មានអាការវិលមុខភ្លាមៗ រហូតដល់ទប់ខ្លួនលែងជាប់ហើយ ក៏ដួលទៅលើឥដ្ឋមួយទំហឹង បន្ទាប់ជំនួយការរបស់គាត់ ក៏បានដឹកគាត់ទៅមន្ទីរពេទ្យភ្លាមៗដោយ មិនបង្អង់យូរឡើយ។ ប៉ុន្តែបន្ទាប់ពីដួលរួចមក គ្រូពេទ្យក៏បានបញ្ជាក់ពី ស្ថានភាពរបស់គាត់ថា រាងកាយគាត់ប៉ះទង្គិចខ្លាំងនៅផ្នែកខាងឆ្វេង ដែលប៉ះពាល់រហូតគាត់មិនអាចនិយាយបាន ដោយត្រូវការពេលវេលាបន្ថែម ដើម្បីតាមដានស្ថានភាពគាត់បន្តទៀត។
ក្រោយពីបានដូច្នេះរួចមក ហ្វេនគាត់និង អ្នកដែលគាំទ្រវិស័យឧស្សាហ័កម្មភាពយន្តហុងកុង ក៏បានសម្តែងការអាណិតអាសូរនិង ពាក្យជូនពរតារាជើងចាស់ Lee Kin Yan ឲ្យជាសះស្បើយពីជំងឺនេះផងដែរ។
សូមចូលមើលរូបភាពខាងក្រោម៖