អាជ្ញាធរ​ខេត្ត ចេញមុខហាម​មិន​ឲ្យ​ធ្វើអាជីវកម្ម​សាច់​សុនខ​(ឆ្កែ)​ដាច់​​ខាត​​ក្នុង​​ខេត្ត​​សៀម​​រាប​​

//s5.kh1.co/f6/f680c69256a2f98977aa599df989bb5db1072525.jpg
សង្គម

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរខេត្តសៀមរាប ថ្មីៗបានចេញមុខហាមមិនឲ្យធ្វើអាជីវកម្ម ឬបើកហាងលក់សាច់ឆ្កែទៀតនោះឡើយ

អាជ្ញាធរខេត្តសៀមរាប ថ្មីៗបានចេញមុខហាមមិនឲ្យធ្វើអាជីវកម្ម ឬបើកហាងលក់សាច់ឆ្កែទៀតនោះឡើយ។ ប្រសិនបើរកឃើញ អ្នកប្រព្រឹត្តនឹងទទួលទោសធ្ងន់ធ្ងរ តាមមាត្រា១១២,១១៣ និង១១៥ នៃច្បាប់ ស្តីពីសុខភាព​សត្វ និងផលិតកម្មសត្វជាធរមាន និងគ្មានការលើកលែងដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ខេត្ត​សៀមរាប​បាន​នាំមុខគេ​ ក្នុងការចេញបំរាម​ពិឃាដ​សត្វ​ឆ្កែ​ ដែល​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​ និង​ចាត់​ទុក​ថា​ជាវិធានការ​ដ៍ល្អដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​ និង​តម្លៃ​របស់​ពលរដ្ឋ​ ព្រមទាំង​មុខមាត់របស់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ​មួយនេះ។

រូបភាពពីបណ្តាញសង្គម
រូបភាពពីបណ្តាញសង្គម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​បានលើក​ឡើងថា​ ការពិឃាត​សត្វ​ឆ្កែ​ និង​អាជីវកម្ម​សត្វ​ឆ្កែ​ ធ្វើ​ឲ្យ​ធ្លាក់​តម្លៃ​មនុស្ស​ធម៌​ និង​ងាយ​ធ្វើ​ឱ្យ​រាលដាល​ជំងឺ​ឆ្កែ​ឆ្កួត​។

គួរបញ្ជាក់ថា ការចេញ​សេចក្តី​ជូន​ដំណឹង​ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបែបនេះ ធ្វើឡើង ក្រោយអាជ្ញាធរអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់ ទិញសត្វសុនខ (ឆ្កែ) ដើម្បីធ្វើជាម្ហូបមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាដែលបង្ហាញថា មានការធ្លាក់​ចុះតម្លៃមនុស្សធម៌ និងអាចធ្វើឲ្យការរាលដាលជម្ងឺទៀតផង៕

​សេចក្តី​ជូន​ដំណឹង​ពីអាជ្ញាធរខេត្តសៀមរាប
​សេចក្តី​ជូន​ដំណឹង​ពីអាជ្ញាធរខេត្តសៀមរាប
រូបភាពពីបណ្តាញសង្គម
រូបភាពពីបណ្តាញសង្គម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T