Sandara​ Park​ ក្តុក​ក្តួល​​ខ្លាំង​​ក្រោយ​ស្តាប់​​ Minzy​​ ​និយាយ​​រឿង​ចាក​ចេញ​ពី​ 2NE1​ បែប​នេះ​ (មានវីដេអូ)​

//s5.kh1.co/f6/f63ab9051942d1d5456ab5df2e12d492fb029402.jpg
នារី

 ០៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Gong Minzy បានចូលរួមក្នុងកម្មវិធី Video Star ហើយបាននិយាយពីអារម្មណ៍របស់នាង កាល​ដែលនាងចាកចេញពី 2NE1 កាលពីឆ្នាំ ២០១៦

កូរ៉េខាងត្បូង៖ Gong Minzy បានចូលរួមក្នុងកម្មវិធី Video Star ហើយបាននិយាយពីអារម្មណ៍របស់នាង កាល​ដែលនាងចាកចេញពី 2NE1 កាលពីឆ្នាំ ២០១៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងនាងបានបើកចំហពីរឿងដែលនាងបានតស៊ូជាមួយនឹងក្រុម ក្រោយក្រុមបន្តសម្រាករយៈពេលយូរដោយផ្តោត​លើការផ្សព្វផ្សាយ។ ទោះបីជា 2NE1 មានបទចម្រៀងល្បីៗជាច្រើនយូរមកហើយ តែពួកគេមានអាល់ប៊ុមតែ ២ ប៉ុណ្ណោះ​​អំឡុងពេលប្រឡូកក្នុងការងារ ៧ ឆ្នាំរបស់ពួកគេ។

Minzy បាននិយាយថា៖

យើងមានពេលសម្រាកច្រើន។ តាមពិតយើងមានតែអាល់ប៊ុមពេញ ២ ប៉ុណ្ណោះ។ យើងតែងតែត្រលប់មកវិញរៀងរាល់ ៤ ឆ្នាំម្តងដូចជាព្រឹត្តិការណ៍អូឡាំពិកអញ្ចឹង។​ ខ្ញុំបានតស៊ូយ៉ាងខ្លាំងក្នុងកំឡុងពេលឈប់សម្រាករយៈពេលយូរ។ ខ្ញុំផ្ទាល់មានជំងឺធ្លាក់ទឹកចិត្ត ហើយមានភាពតានតឹងយ៉ាងខ្លាំង។

Minzy

Minzy បានបង្ហើបថានាងទទួលរងនូវមតិអវិជ្ជមាននិងព័ត៌មានក្លែងក្លាយជាច្រើន បន្ទាប់ពីនាងសម្រេចចិត្តចាក​ចេញពីក្រុម 2NE1។ ដោយសារតែពេលនោះគឺនាងនៅក្មេង វាគឺជារឿងដែលធ្ងន់ណាស់សម្រាប់នាងដែលទទួលរង​នូវមតិអវិជ្ជមាន។

Minzy
Minzy

Minzy បានបន្ថែមទៀតថា៖

នៅពេលខ្ញុំចាកចេញពីក្រុម គេនិយាយថាខ្ញុំក្បត់ក្រុម ហើយចាប់ផ្តើមផ្សព្វផ្សាយ​ពាក្យចចាមអារាម​។ ពួកគេផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនោះជាអ្វីដែលពិបាកបំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំមានអាយុប្រហែលជា ២២ ឆ្នាំប៉ុណ្ណោះ។ នោះជាមូលហេតុដែលខ្ញុំមិនយកចិត្តទុកដាក់លើពត៌មានទាំងនោះអស់ពេលមួយរយៈធំ។ វាពិតជាពិបាកទទួលយកណាស់។

Minzy

ទោះបីជានាងមានដំណើរដ៏វែងឆ្ងាយចាប់តាំងពីចាកចេញពីក្រុមនេះក៏ដោយ Minzy បានបើកចំហថា Sandara Park គឺជាប្រភពនៃកម្លាំង និងការលើកទឹកចិត្តដ៏ធំធេង ក្នុងកំឡុងពេលដែលនាងកំពុងឈប់សម្រាកនោះ។ ពេលលឺ Minzy និយាយអំពីរឿងរ៉ាវរបស់នាង Sandara Park មិនអាចទប់ទឹកភ្នែកបានទេដោយនាងរំជួលចិត្តជាខ្លាំង។

Minzy បាននិយាយទាក់ទងនឹង Sandara ថា៖

នៅពេលដែលខ្ញុំមើលឃើញថានាងជាមនុស្សវ័យស្រករគ្នា នាងមានភាពសកម្មក្នុង​តួនាទីផ្សេងៗ​ដែលនាងតែងតែប្រកួតប្រជែងនឹងខ្លួនឯង ហើយតែងតែធ្វើអ្វីឱ្យប្រសើរ​ឡើងជានិច្ច។ នាងគឺជាប្រភពកម្លាំងដ៏ខ្លាំងក្លាសម្រាប់ខ្ញុំ។ នាងប្រៀបដូចជាម្ដាយរបស់ក្រុមទាំងមូល។ នាងតែងតែមើលថែយើងហើយចេះគិតដល់យើង។

Minzy

បន្ទាប់មក Sandara បានសារភាពថានាងមានអារម្មណ៍ថានាងមិនអាចថែរក្សា Minzy បានល្អទេ អំឡុងពេលដែលនៅ 2NE1 នោះ។ Minzy និងនាងបានចែករំលែកពេលវេលាដ៏រំជួលចិត្តមួយនៅពេលពួកគេ​ទាំងពីរយំ​គិតអំពីដំណើរដ៏វែងរបស់ពួកគេជាមួយគ្នាក៏ដូចជា 2NE1 នោះ។

Sandara បាននិយាយថា៖

ខ្ញុំមិនមានបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់ខ្លាំងណាស់ទេ។ ខ្ញុំគ្រាន់តែចាប់ផ្តើមអភិវឌ្ឍន៍ខ្លួនខ្ញុំឲ្យ​ប្រសើរជាងមុន។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានមើលថែគ្នីគ្នារបស់ពួកយើងឡើយ។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់។ ខ្ញុំឆ្ងល់ថាតើវាលំបាកប៉ុណ្ណាសម្រាប់នាងនៅពេលនាង​នៅ​ក្មេងបែបនេះ។ ខ្ញុំសោកស្តាយណាស់។

Sandara Park
Sandara Park
Sandara Park

ទោះបីជា Minzy គឺមានភាពឯករាជ្យក្តី ក៏ Sandara នៅតែបន្តផ្សព្វផ្សាយនៅក្រោមផលិតកម្ម YG Entertainment​ ប៉ុន្តែពួកគេនឹងនៅតែរាប់អានគ្នាដូចបងប្អូនអញ្ចឹង៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូដែល Minzy និង Sandara និយាយ
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T